អូឡាំពិក ២០២៨ នៅ ទីក្រុង Los Angeles នឹងមានកីឡា ៥ប្រភេទបន្ថែមទៀត

កីឡាចំនួន ៥ ប្រភេទបន្ថែមទៀត នឹងត្រូវបានដាក់បញ្ចូលឱ្យប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ២០២៨ ទីក្រុង Los Angeles សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ​ IOC។

Category Top

កីឡាទាំង ៥ ប្រភេទនោះរួមមាន គ្រីកឃីត(T20) វាយកូនបាល់ផ្ទប់ជញ្ជាំង(Squash) បេស្បល/សហ្វបល Lacrosse និង Flag Football ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតក្នុងកិច្ចប្រជុំរបស់ IOC នៅទីក្រុង Mumbai ប្រទេសឥណ្ឌាថ្ងៃចន្ទម្សិលមិញ។ បើតាមច្បាប់របស់ IOC ប្រទេសម្ចាស់ផ្ទះនីមួយៗ អាចស្នើសុំបន្ថែមកីឡាថ្មីមួយចំនួន ពីលើកីឡាអូឡាំពិកដែលមានស្រាប់។

 

កីឡា Cricket ដែលមានការតាមដានយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌា និងមានទស្សនិកជនជាសាកលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនោះ បានត្រលប់មកវិញបន្ទាប់ពីអវត្តមានជាងមួយសតវត្ស ដោយបានបង្ហាញខ្លួនម្តងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1900 ជាមួយនឹងទម្រង់ Twenty20 (T20) ចំនួនប្រាំមួយក្រុមដែលបានស្នើឡើងសម្រាប់បុរស និង ស្ត្រី។

 

Flag Football មើលទៅស្រដៀងនឹងបាល់ឱបអាមេរិក និងធ្លាប់មានវត្តមាននៅអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ១៩៣២ ជាប្រភេទកីឡាបង្ហាញនៅពេលនោះ។

 

កីឡាបេស្បលមានលក្ខណៈពិសេសនៅក្នុងអូឡាំពិកមុនៗជាច្រើន នឹងមានវត្តមានផងដែរនៅអូឡាំពិកតូក្យូឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានទុកចោលក្នុងឆ្នាំ ២០១២ និង ២០១៦ ប៉ុន្តែក៏មិនមានវត្តមានដែរនៅទីក្រុងប៉ារីសឆ្នាំ ២០២៤។

 

សូហ្វបល ក៏ជាកីឡាបេស្បលតែសំដៅលើការប្រកួតដោយនារី និងបានបង្ហាញខ្លួននៅការប្រកួតកីឡាអូឡាំពិករដូវក្តៅចំនួនប្រាំលើកមុន ហើយក៏មិនមានវត្តមាននៅទីក្រុងប៉ារីសដែរ។

 

Lacrosse កីឡាវាយបាល់ (ឡាក្រូស) ធ្លាប់ជាកីឡាអូឡាំពិកដណ្តើមមេដាយពីរលើកដែរនៅឆ្នាំ ១៩០៤ និង ១៩០៨។ ចំណែកឯកីឡាវាយកូនបាល់ផ្ទប់ជញ្ជាំង Squash នឹងបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍អូឡាំពិក ២០២៨៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម