អូស្ត្រាលីមិនចូលរួមដេញថ្លៃ ធ្វើឱ្យ Saudi Arabia ក្លាយជាម្ចាស់ផ្ទះ World Cup 2034

ប្រទេស Saudi Arabia បានក្លាយជាបេក្ខភាពតែមួយគត់ប្រជែងសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2034 បាល់ទាត់ពិភពលោកឆ្នាំ​ ២០៣៤ បន្ទាប់ពីគូប្រជែងអូស្រ្តាលីដកខ្លួន។ សហព័ន្ធកីឡាបាល់ទាត់អូស្រ្តាលី បានបញ្ជាក់ពីការដកខ្លួនពីការប្រជែងនេះមួយម៉ោងប៉ុណ្ណោះមុនអវសានវាទនៃការដាក់ពាក្យស្នើសុំផ្លូវការទៅកាន់ FIFA នៅថ្ងៃអង្គារម្សិលមិញ។

Category Top

ការសម្រេចដកខ្លួនរបស់អូស្រ្តាលីមានន័យថា អារ៉ាប៊ីសាអ៊ូឌីតក្លាយជាបេក្ខភាពតែមួយគត់ដែលប្រជែងយកសិទ្ធិរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធំបំផុត ៤ ឆ្នាំម្តងនេះ ខណៈ FIFA នឹងប្រកាសផ្លូវការពីម្ចាស់ផ្ទះរៀបចំ World Cup 2034 នៅពេលបន្ទាប់។ ជាមួយគ្នានោះដែរ អារ៉ាប៊ីសាអ៊ូឌីតក៏បានប្រកាសគោលជំហររៀបចំបាល់ទាត់នារីពិភពលោកនៅឆ្នាំ​ ២០៣៥ ផងដែរ។

 

អារ៉ាប៊ីសាអូឌីតបានបណ្តាក់ទុនយ៉ាងច្រើនលើវិស័យកីឡាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កីឡាករ​​ល្បី​ៗ​ជា​ច្រើន​នាក់​រួម​មាន Cristiano Ronaldo Neymar និង Benzama ជាដើមបច្ចុប្បន្នកំពុងប្រកបអាជីព​នៅ Saudi Pro League ។

 

ប្រទេសកាតា ជាប់ព្រំដែនអារ៉ាប៊ីសាអូឌីត បានរងការរិះគន់ចំពោះការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកបុរសឆ្នាំ ២០២២៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម