អុញ​នោះ! Ronaldo មិន​អាចចូល​លេង​ភ្លាម​ៗនៅ Al Nassr ដោយ​សារ​តែ​កូតា​កីឡាករ

Cristaino Ronaldo

តារា​ឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo ត្រូវ​​បង្ខំ​ចិត្ត​រង់​ចាំ មុន​នឹង​អាច​បង្ហាញខ្លួន​ជាលើក​ដំបូង​​​ឲ្យ​ក្រុម Al Nassr របស់​គេ ពីព្រោះក្លិប​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​មួយ​នេះ មានកីឡាករ​បរទេស​ហួស​កូ​តា។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​​របស់​ក្លិប​ កាលពីថ្ងៃព្រហស្បតិ៍​។

នៅ​ពេល​ដែល​រូប​គេត្រូវ​បាន​ប្រកាស​​ឲ្យ​បង្ហាញ​មុខ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន កាលពីថ្ងៃ​អង្គារ ខ្សែ​​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​បញ្ជាក់​ថា រូប​គេ​ពិត​ជា​ចង់​ចូល​​​លេង​ឲ្យ​បាន​ឆាប់ ពោល​គឺ​​អាច​ចូល​លេង​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បិ៍ តែម្តង ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Al Ta’ee​។ ប៉ុន្តែ Ronaldo ដែលការផ្ទេរ​របស់​គេមាន​តម្លៃ​រហូត​ដល់ទៅ​២០០​លាន​អឺ​រ៉ូ (ស្មើនឹង​២១១,១លាន​ដុល្លារ​​អាមេរិក) រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៥​នោះ គឺ​ជាកីឡាករ​បរទេស​ទី​៩​របស់ក្លិប Al Nassr ខណៈ​ដែល​កូតា​​សម្រាប់​កីឡាករ​បរទសេ​ដែលត្រូវ​បាន​អនុ​ញ្ញាត​ដោយ​ក្រប​ខ័ណ្ឌលីក​អា​រ៉ាប៊ី​សាអ៊ូឌីត ត្រឹម​តែ​៨​នាក់​ប៉ុណ្ណោះ​។

Category Top

Ronalddo

ការប្រកួត​នៅកីឡដ្ឋាន Mrsool Park ដែលអាចផ្ទុក​អ្នក​ទស្សនា​បាន​២៥០០០នាក់ ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​សុក្រ​នេះ ដោយ​សារ​តែ​បញ្ហាដាច់​ចរន្ត​អគ្គិស​នី ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្រប​ខ័ណ្ឌ Saudi Pro League​។

មន្ត្រីម្នាក់​របស់​ក្លិប Al Nassr ដែល​ស្នើ​សុំ​មិន​បញ្ចេញ​​ឈ្មោះ ដោយ​សា​រតែ​​លោក​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​និយាយ​ទៅកាន់​បណ្តាញ​សារ​ព័ត៌មាន បាន​ប្រាប់​ថា៖ «ក្លិប Al Nassr មិន​ទាន់​បាន​បញ្ជូល​ឈ្មោះ​របស់​​គេនៅឡើយ​ទេ ពីព្រោះ​មិនទាន់​មានកន្លែង​ទំនេរ​សម្រាប់​កីឡាករ​ប្រទេស​ម្នាក់​»​៕

ប្រភ​ព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម