អាវ Lionel Messi ពាក់នៅ World Cup ចំនួន ៦ ត្រូវដាក់ដេញថ្លៃនៅអាមេរិក

FILE - Argentina's Lionel Messi scores the opening goal from the penalty spot during the World Cup final soccer match between Argentina and France at the Lusail Stadium in Lusail, Qatar, on Dec. 18, 2022. Sotheby's is to auction off six first half shirts worn by Lionel Messi during Argentina's winning run at the soccer World Cup in Qatar in 2022, including the one in the final, and thinks they could become the most valuable collection of sports memorabilia ever sold at potentially more than $10 million. (AP Photo/Natacha Pisarenko, File)

អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន ៦ ដែលពាក់ដោយ Lionel Messi ឈ្នះជើងឯក World Cup ឆ្នាំមុននៅកាតា នឹងត្រូវដាក់លក់ដេញថ្លៃ។ ចុះឈ្មោះ 188Asia

Category Top

ប្រធានក្រុមវ័យ ៣៦ ឆ្នាំរូបនេះ គឺជាសមាជិកសំខាន់ ដែលជួយអាហ្សង់ទីនឈ្នះជើងឯក World Cup កាលពីខែធ្នូឆ្នាំ មុនក្រោយយកឈ្នះបារាំង ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ អាវរបស់ Messi ដែលពាក់នៅវគ្គផ្តាច់ព្រ័ត្រមួយឈត់តែម្តង ត្រូវបានគេរំពឹងថានឹងត្រូវដាក់ដេញថ្លៃមានតម្លៃជាង ៨ លានផោននៅក្រុមហ៊ុនវិចិត្រ សីល្បៈ Sotherby នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

បច្ចុប្បន្នអាវជម្រើសជាតិបាល់ទាត់ឈ្នះជើងឯក ដែលមានតម្លៃថ្លៃបំផុតជាកំណត់ត្រានោះ គឺអាវរបស់ Diego Maradona ដែលពាក់ក្នុងការប្រកួតដែល ប្រើដៃវាយបញ្ចូលទី “Hand of God” នៅ World Cup ឆ្នាំ ១៩៨៦ ដោយអាវនោះមានតម្លៃដេញថ្លៃចុងក្រោយដល់ទៅ ៧.១ លានផោនកាលពីឆ្នាំ ២០២២។

លោក Brahm Wachter ប្រធានក្រុមហ៊ុនដេញថ្លៃដ៏ល្បីឈ្មោះ Sotherby បានឱ្យដឹងថា អាវទាំង ៦ របស់ Messi នឹងធ្វើឱ្យកក្រើកឱកាសដេញថ្លៃជាប្រវត្តិសាស្រ្តរបស់ Sotherby។ អាវរបស់ Messi ទាំង ៦ នឹងត្រូវដាក់បង្ហាញនៅស្នាក់ការកណ្តាលរបស់ Sotherby ទីក្រុងញូយ៉កសហរដ្ឋអាមេរិក និងបើកឱ្យទស្សនាដោយសេរីចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ១៤ ខែធ្នូខាងមុខនេះ។

Sotheby’s បានឱ្យដឹងថា ចំណែកនៃប្រាក់ចំណូលដែលបានពីការដេញថ្លៃនេះ នឹងត្រូវបរិច្ចាគទៅឱ្យគម្រោង Unicas ដែលដឹកនាំដោយ Sant Joan de Deu (SJD) Barcelona Children’s Hospital ដោយមានការគាំទ្រពីមូលនិធិ Leo Messi ដើម្បីបំពេញតម្រូវការរបស់កុមារដែលទទួលរងពីជំងឺកម្រ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម