អាជ្ញាធរកូឡុំប៊ីជួយម្ដាយ Luis Manuel Diaz បានហើយ តែនៅបន្តរកឪពុកគេ ពីការចាប់ជំរិត

ប៉ូលីស និងយោធាកូឡុំប៊ី បានបន្តសហការគ្នាក្នុងការស្វែងរកឪពុករបស់ខ្សែបម្រើ Liverpool, Luis Diaz ដែលត្រូវបានចាប់ជំរិត បន្ទាប់ពីជួយសង្គ្រោះម្តាយបានជោគជ័យ។ មន្ត្រីយោធាប្រមាណ ១២០ នាក់ រួមជាមួយនឹងកំលាំងនគរបាល បានបន្តសហការគ្នារុករកលោក Luis Manuel Diaz នៅភាគខាងជើងប្រទេសកូឡុំប៊ី។

Category Top

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឱ្យដឹងថា ខ្លួនបានបង្កើតការបិទផ្លូវ និងដាក់ពង្រាយកងកំលាំង យន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលមានរ៉ាដា ក្នុងការស្វែងរកឪពុករបស់ Diaz។

 

អាជ្ញាធរកូឡុំប៊ីមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចាប់ពង្រត់ដែលត្រូវបានរាយការណ៍នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ម្តាយ និងឪពុករបស់ Diaz ត្រូវបានក្រុមប្រដាប់អាវុធចាប់ឡើងលើម៉ូតូនៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងទីក្រុង Barrancas ដែលជាស្រុករបស់ពួកគេ ដែលស្ថិតនៅក្នុងទីក្រុង La Guajira តំបន់ភាគខាងជើងប្រទេសកូឡុំប៊ី។

 

ការប្រកួរបស់ Liverpool ថ្ងៃអាទិត្យម្សិលមិញដែលយកឈ្នះ Nottingham Forest ៣-០ នោះ មិនមានវត្តមាន Luis Diaz ឡើយ ខណៈខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota ដែលស៊ុតបញ្ចូលទីមួយគ្រាប់នោះ ក៏បានអបអរគ្រាប់បាល់របស់ខ្លួនដោយលើកអាវរបស់ Luis Diaz សំដៅលើការនៅពីក្រោយ លើកទឹកចិត្តមិត្តរួមក្រុមរបស់ពួកគេក្នុងគ្រាលំបាកនេះ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម