អភិនិហារ​មែន! ជប៉ុន ផ្តួល អេ​ស្ប៉ាញ ដ៏មិននឹកស្មាន​ដល់ ខណៈ​ជើង​ខ្លាំង អាល្លឺ​ម៉ង់ ​ធ្លាក់​ចេញ

Japan Team

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែកពូល​ជាលើក​ទី​២​ជាប់​ៗ​គ្នា ក្នុង​ព្រឹត្តិការណ៍ World Cup កាលីថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ធ្នូ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដ៏មិននឹកស្មាន​ដល់ តាមរយៈ​ការ​វាយ​បក​ផ្តួលក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុងលទ្ធ​ផល ២-១​។

លទ្ធ​ផល​នេះ បាន​ធ្វើ​ឲ្យ​ទាំង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន និង​​អេ​ស្ប៉ាញ ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ដូចគ្នានេះ​។ ក្រុម​ជម្រើស​ជាតិអាល្លឺម៉ង់ បាន​ស្ថិត​ជាក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក នៅពេល​ដែលពួក​គេ​បាន​ធ្លាក់​ចេញ​នៅ​ត្រឹម​ជុំ​ទី​១ កាលពី​៤​ឆ្នាំមុន ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ពួកគេ​បាន​ជួប​ជោគ​វាស​នា​ដូចគ្នានេះ ក្នុង​ប្រទេស​កា​តា បើ​ទោះ​បី​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​កូស្តារីកា ក្នុងលទ្ធ​ផល ៤-២ ក៏ដោយ​។

Category Top

Japan

ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់ ដេញ​តាម​ពីក្រោយ​វិញ ក្រោយពី​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែ​បម្រើ Serge Gnabry ហើយ​បើ​ទោះ​បី​ Kai Havertz រក​បាន​២​គ្រាប់ និង Niclas Fuellkrug រក​បាន​១​គ្រាប់​​​ដើម្បី​បំពេញការ​វាយ​បក​វិញ​ក៏ដោយ ប៉ុន្តែ ក្រុម​ម្ចាស់​ជើង​ឯក​៤សម័យ​កាល​អាល្លឺ​ម៉ង់ បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣ ក្នុងពូល E បន្ទាប់​ពី​អេ​ស្ប៉ាញ ដោយ​សារ​តែ​មានគ្រាប់​បាល់​តិច​ជាង​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ Thomas Mueller បាន​និយាយ​ថា៖ «វា​ពិត​ជា​លទ្ធផល​ដ៏​ជូរ​ចត់​សម្រាប់​យើង ពីព្រោះលទ្ធ​ផល​របស់​យើង គួរ​តែ​គ្រប់គ្រាន់​ហើយ​។ ខ្ញុំមាន​អារម្មណ៍​ថា គ្មាន​កម្លាំង​សោះ​»​។

ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ឈាន​ទៅ​វគ្គ​​បន្ត​ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១ ដ៏មិននឹកស្មាន​ដល់​ ដោយមាន​៦ពិន្ទុ ក្រោយពី​បាន​វាយ​បក​ដើម្បី​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។ ក្រុម​ជម្រើស​ជាតិ​ជប៉ុន នឹង​ត្រូវ​​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី ដែល​ជា​ជើង​ឯក​រង​ឆ្នាំ​២០១៨ នៅ​ជុំ​បន្ទាប់​ ខណៈដែល​អេ​ស្ប៉ាញ នឹង​ត្រូវ​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិម៉ា​រ៉ុក​៕

Germany

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម