​អត្តពលិក និង​ប្រតិភូ​កីឡា ជាង​១ម៉ឺន​នាក់ហើយ បានចុះ​ឈ្មោះមក​ចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា

អត្តពលិក និងប្រតិភូ

ក្រុម​កីឡាករ កីឡាការិនី និងប្រតិភូ​កីឡាតំណាង​ឱ្យ​​ប្រទេស​ទាំង​១១ នៅ​អាស៊ាន ​សរុបចំនួន ១១ ៤៥៣ នាក់ ហើយចុះ​ឈ្មោះ ដើម្បី​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ នាខែឧសភា ខាង​មុខ​នេះ។

តាម​តួលេខជាបឋម​នេះ ត្រូវបាន​​បង្ហាញ​ដោយ​លោក ថោង ខុន ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ​នៅក្នុង​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន «​ព្រះ​អគ្គិ​ជ័យ​កីឡា​» នៅ​អង្គរវត្ត កាលពី​​ថ្ងៃអង្គារ ម្សិលមិញ​ ហើយ​នៅ​ក្នុងចំនួន​អ្នកចុះ​ឈ្មោះនេះ ប្រទេសថៃ និងឥណ្ឌូនេស៊ី បាន​ចុះ​ឈ្មោះបញ្ជូន​ប្រតិភូ​មក ច្រើនជាង​គេ។

Category Top

លោក ថោង ខុន

តាម​តួលេខ​ជាបឋម​ចំនួន​១១ ៤៥៣​នាក់​នេះ បាន​បញ្ជាក់​ថា ប្រទេស​ថៃ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​បាន​ចុះឈ្មោះ​ប្រតិភូ​កីឡា​ចំនួន ១ ៨៥៥​នាក់​ ហើយ​តាមពី​ក្រោយ​ដោយ​​ប្រទេស​ឥណ្ឌូនេស៊ី ដែលមាន​ប្រតិភូ​ប្រតិភូ​កីឡា ១ ៧៣៦​នាក់ រីឯ​ប្រទេស​ម៉ាឡេស៊ី បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដោយមាន​ប្រតិភូ​កីឡា ១ ៤៤០ នាក់ ហើយ​កម្ពុជា ជា​ម្ចាស់ផ្ទះ មាន​ប្រតិភូ​កីឡា​ចំនួន​១ ៣១២​នាក់​។​

ចំណែក​សិង្ហ​បុរី បាន​ឈរ​នៅ​ចំណាត់​លេខ​៥ ក្នុងចំណោម​ប្រទេស​ទាំង​១១​នេះ ដោយ​ពួកគេ បាន​ចុះឈ្មោះ​ប្រតិភូ​កីឡា​ចំនួន​១ ២៧១​នាក់ ច្រើនជាង​ប្រទេស​វៀតណាម ដែលមាន​ប្រតិភូ​១ ២២៣នាក់ រីឯ​ហ្វីលីពីន មាន​ប្រតិភូ​កីឡា ១ ១២១​នាក់ មី​យ៉ាន់​ម៉ា មាន​៦៦៣​នាក់ ឡាវ មាន​៥៨៣​នាក់ ទី​ម័​រ​ខាងកើត មាន​១៦៧​នាក់ និង​ប្រទេស​ប្រ៊ុយណេ បាន​ចុះឈ្មោះ​ប្រតិភូ​កីឡា​តែត្រឹម​៨២​នាក់​ទេ​។​

ពិធីដង្ហែភ្លើងគប់

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ បាន​បញ្ជាក់ថា​ ​តួលេខ​នេះ អាចមាន​ការប្រែប្រួល នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការកំណត់​ចំនួន​ប្រចាំ​ប្រតិភូ​កីឡា​នីមួយៗ​ ហើយ​លោក​បានបង្ហាញមោទនភាព ដែល​គ្រប់​ប្រទេស​ទាំង​១១ នៅ​អាស៊ាន សុទ្ធតែ​បានចុះ​ឈ្មោះ​បញ្ជូន​ប្រតិភូ​របស់​ខ្លួន ត្រៀម​មកចូល​រួម​ស៊ីហ្គេម នៅកម្ពុជា។

អនុ​ប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការជាតិ CAMSOC លោក ថោង ខុន បានបញ្ជាក់​ថា៖​«​ការចូលរួម​ប្រកួត​ពី​ប្រតិភូ​កីឡា​គ្រប់​ប្រទេស គ្រប់​ប្រភេទ​កីឡា គឺជា​សញ្ញា​នៃ​កម្លាំង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិ​ការល្អ​ក្នុង​មហា​គ្រួសារ​ចលនា​អូឡាំពិក​តំបន់ និង​ជា​សក្ខីភាព​នៃ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ដំណើរ​ឆ្ពោះទៅ​ជោគជ័យ​របស់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា SEA Games-ASEAN Para Games ឆ្នាំ​២០២៣»​៕

ភ្លើងគប់

ម្ចាស់គ្រូ ពិន សែម

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម