អតីតប្រធានក្រុម Daniele de Rossi ចូលដឹកនាំ AS Roma ដល់ចប់រដូវកាល

ក្លិបបាល់ទាត់អ៊ីតាលី AS Roma បានសំរេចតែងតាំងគ្រូបង្វឹកថ្មីភ្លាមៗគឺអតីតប្រធានក្រុម Daniele de Rossi បន្ទាប់ពីបញ្ចប់តំណែងអ្នកចាត់ការ Jose Mourinho។  ចុះឈ្មោះ 188Asia  បុរសវ័យ ៤០ ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំ Roma រយៈពេលខ្លីដល់ដំណាច់រដូវកាលនេះប៉ុណ្ណោះ។

Category Top

បន្ទាប់ពីចំណាយពេល ១៨ ឆ្នាំជាកីឡាករអាជីពនៅ AS Roma, Daniele de Rossi នឹងត្រលប់មកកីឡដ្ឋាន Stadio Olimpico វិញក្នុងនាមជាគ្រូបង្វឹកនៅពេល Roma ជួប Verona។

 

កើតនៅទីក្រុងរ៉ូម ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ក្លិប ដែលបានចូលរួមជាមួយ Roma តាំងពីឆ្នាំ ២០០០ និងបង្ហាញខ្លួននៅក្រុមធំនៅឆ្នាំ​ ២០០១។

 

Daniele de Rossi បានបង្ហាញខ្លួនឱ្យ Roma សរុប ៦១៦ ប្រកួតរកបាន ៦៣ គ្រាប់ ឈរលេខ ២ ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនឱ្យ Roma ច្រើនបំផុតក្នុងប្រវតិ្តសាស្រ្តក្លិប ឈ្នះពាន Coppa Italia ពីរលើក និង Supercoppa មួយលើកនៅឆ្នាំ ២០០៧។

Daniele de Rossi មានអាជីពជាមួយក្រុមជម្រើសជាតិជោគជ័យជាងនៅក្លិប ដោយបង្ហាញខ្លួនសរុបឱ្យអ៊ីតាលីបាន ១១៧ ប្រកួតឈ្នះជើងឯកពិភពលោកនៅឆ្នាំ ២០០៦។

 

បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡាករ De Rossi បានចូលរួមជាមួយសមាជិកក្រុមគ្រូបង្វឹកអ៊ីតាលី រួមចំណែកជួយអ៊ីតាលីឈ្នះពាន Euro នៅឆ្នាំ ២០២១ មុនពេលទៅដឹកនាំ SPAL រដូវកាលមុន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម