អតីតតារាប្រដាល់គុនចម្រុះ McGregor រាំជាមួយនឹងតារាចម្រៀង Kylie នៅម៉ូណាកូ

McGregor

Conor McGregor អតីតកីឡាករប្រដាល់គុនចម្រុះរបស់ UFC និងតារាចម្រៀង Kylie Minogue បានបង្ហាញពីភាពស្និទ្ធស្នាលជាមួយគ្នានៅប្រទេសម៉ូណាកូ រយៈពេល២ឆ្នាំជាប់ៗគ្នា ហើយនៅពេលនេះ ក៏បានរាំជាមួយនឹងគ្នាផងដែរ។

អតីតតារាឆ្នើមរបស់អង្គភាព UFC និងតារាចម្រៀងទាំង២រូបនេះ បានបង្ហាញវត្តមានក្នុងតំបន់ French Riviera ដូចគ្នាកាលពីចុងសប្តាហ៍ថ្មីៗនេះ ដើម្បីទស្សនាការប្រជែងគ្នារវាងកីឡាករ Lewis Hamilton, Max Verstappen និងតារាឆ្នើមៗជាច្រើនទៀត ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 Grand Prix។

Category Top

UFC

បន្ទាប់មក ពួកគេទាំង២បានជួបគ្នាក្នុងកម្មវិធីជប់លៀងមួយ និងបានរាំបទ «Padam Padam» ដែលជាបទចម្រៀងថ្មីរបស់ Kylie។ ទោះបីជាយ៉ាងណា McGregor ហាក់ដូចជាបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងទៅលើសម្លៀកបំពាក់ ស្របពេលដែលរូបគេបានរាំចុះឡើងក្បែរនាង Minogue ដែលក៏បានរាំ និងបង្វិលខ្លួនជុំវិញនោះផងដែរ។

McGregor ម្ចាស់ខ្សែក្រវាត់ UFC ២ប្រភេទទម្ងន់ បានបង្កើតទំនាក់ទំនងបែបមិត្តភាពជាលើកដំបូងជាមួយនឹងនាង Minogue កាលពីខែមិថុនា ឆ្នាំមុន នៅពេលដែលពួកគេបានថតរូបជាមួយនឹងគ្នា ក្នុងកម្មវិធីខ្សែភាពយន្ត Elvis របស់ផលិតករ Baz Luhrmann។ ប៉ុន្តែ តារាចម្រៀង Minogue វ័យ៥៥ឆ្នាំ បានបកស្រាយក្នុងកម្មវិធីមួយដែលផ្សាយតាមទូរទស្សន៍ថា៖ «នេះគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។ យើងទាំងអស់គ្នា ពិតជាសប្បាយ។ ខ្ញុំបានរាំក្រលែងក្បែរគាត់ ក្រោយពីកម្មវិធី Elvis នៅ Cannes ដូចដែលអ្នកបានឃើញអ៊ីចឹង»៕

ប្រភពព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម