អតីតគ្រូព័រទុយហ្គាល់ Fernando Santos ចូលដឹកនាំក្លិបទួរគី Besiktas

ក្លិបបាល់ទាត់នៅលីគកំពូលទួរគី Besiktas បានបង្ហាញមុខផ្លូវការគ្រូបង្វឹកថ្មី លោក Fernando Santos នៅទីក្រុង Istanbul ប្រទេសទួរគីថ្ងៃអង្គារម្សិលមិញ។ ចុះឈ្មោះ 188Asia

Category Top

បុរសវ័យ ៦៩ ឆ្នាំព័រទុយហ្កាល់រូបនេះ ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញកាលពីឆ្នាំមុនក្រោយដឹកនាំក្រុមមិនអាចបង្ហាញខ្លួននៅ Euro 2024 ឆ្នាំក្រោយបាន។

 

បុរសវ័យ ៦៨ ឆ្នាំរូបនេះធ្លាប់បានដឹកនាំព័រទុយហ្កាល់ពីមុន ឈ្នះជើងឯក Euro 2016 និង UEFA Nations League នៅរដូវកាល ២០១៨-១៩ តែក៏បានចាកចេញក្រោយព័រទុយហ្កាល់ធ្លាក់នៅវគ្គ ៨ ក្រុមចុងក្រោយ World Cup 2022 នៅកាតា។

 

ជ័យជំនះតែមួយប្រកួតគត់របស់ប៉ូឡូញក្រោមការដឹកនាំរបស់លោក Santos គឺឈ្នះអាល្លឺម៉ង់លក្ខណៈមិត្តភាពកាលពីខែមិថុនាក្នុងចំណោម ៦ ប្រកួតក្នុងតំណែង។

រំលឹកដែរថាលោក Fernando Santos ធ្លាប់មានបទពិសោធដឹកនាំក្លិបជាច្រើនដូចជា Porto, Sporting, Benfica និងក្រុមជម្រើសជាតិក្រិកផងដែរ។

 

Besiktas បច្ចុប្បន្នកំពុងឈរលេខ ៦ នៅលីគកំពូលទួរគីរដូវកាលនេះមាន ២៨ ពិន្ទុពីការប្រកួត ១៨ លើក៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម