អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Hernan Crespo ក្លាយជាអ្នកចាត់ការក្លិប Al Ain

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Hernan Crespo ទទួលបានតំណែងជាអ្នកចាត់ការក្រុមអារ៉ាប់រួម Al Ain ដែលជាក្លិបទី ៥ក្នុងអាជីពអ្នកចាត់ការ។

Category Top

បុរសវ័យ ៤៨ ឆ្នាំរូបនេះ បានចូលមកជំនួសតំណែងលោកអ្នកចាត់ការសញ្ជាតិហូឡង់ Alfred Schreuder ចុះឈ្មោះ 188Asia  ដែលបានសម្រេចចាកចេញកាលពីសប្តាហ៍មុន ក្រោយដឹកនាំបានត្រឹម ៦ ខែ និងត្រូវបានគេដឹងថាផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

សូមបញ្ជាក់ថាលោក Hernan Crespo ទើបតែចាប់ផ្តើមអាជីពជាអ្នកចាត់ការ រឺគ្រូបង្វឹកត្រឹម ៤ ឆ្នាំប៉ុណ្ណោះ តែ Al Ain គឺជាក្លិបទី ៥ ហើយ និងធ្លាប់ឈ្នះជើងឯក Copa Sudamericana នៅឆ្នាំ ២០២០ ជាមួយក្លិប Defensa y Justica របស់អាហ្សង់ទីន ឈ្នះជើងឯក Campeonato Paulista នៅឆ្នាំ ២០២១ ជាមួយក្លិបប្រេស៊ីល Sao Paulo ឈ្នះជើងឯកលីគកំពូលកាតា កាតាស្តាខាប់ និងកាតាខាប់ជាមួយ Al-Duhail នៅរដូវកាល ២០២២-២៣។

រំលឹកថា Hernan Crespo ធ្លាប់ជាកីឡាករដែលប្រកបអាជីពនៅក្លិបជាច្រើននៅអឺរ៉ុបដូចជា Parma Lazio Inter Milan Chelsea AC Milan និង Genoa។ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Crespo បង្ហាញខ្លួនបានសរុប ៦៤ លើករកបាន ៣៥ គ្រាប់។

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម