ឡើងជើងដល់កំពូល Victor Osimhen ឈ្នះពាន MVP ទ្វីបអាហ្វ្រិក

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen បានក្លាយជាកីឡាករបាល់ទាត់ឆ្នើមបំផុតប្រចាំអាហ្វ្រិក ក្នុងពិធីនៅរដ្ឋធានី Marrakech ប្រទេសម៉ារ៉ុក យប់ថ្ងៃចន្ទម្សិលមិញ ខណៈដែលមិត្តរួមជាតិ Asisat Oshoala ឈ្នះពានផ្នែកនារី។  ចុះឈ្មោះ 188Asia

Category Top

Osimhen វ័យ២៤4 ឆ្នាំ ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ ជួយ Napoli ឱ្យទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅ Serie A កាលពីរដូវកាលមុន និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដែរនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី។

 

ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah និងខ្សែការពារស្តាំម៉ារ៉ុក Achraf Hakimi គឺជាបេក្ខភាពចុងក្រោយពីររូបផ្សេងទៀត ប៉ុន្តែ Osimhen បានក្លាយជាជម្រើសទី ១ ដើម្បីក្លាយជាអ្នកឈ្នះពានជយលាភីនេះ ហើយបានក្លាយជាកីឡាករនីហ្សេរីយ៉ាដំបូងគេដែលឈ្នះពាននេះចាប់តាំងពី Nwankwo Kanu ដែលឈ្នះនៅឆ្នាំ ១៩៩៩។

 

ដោយឡែក ម៉ារ៉ុកបានឈ្នះពានក្រុមជម្រើសជាតិឆ្នើមបំផុតប្រចាំឆ្នាំបន្ទាប់ពីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 នៅប្រទេសកាតា ស្របពេលដែលគ្រូបង្វឹកម៉ារ៉ុក Walid Regragui បានឈ្នះពានគ្រូបង្វឹកឆ្នើមបំផុតប្រចាំឆ្នាំផងដែរ។

 

ងាកមកផ្នែកនារីវិញ Oshoala បានឈ្នះពានផ្នែកនារី លើកទីប្រាំមួយក្នុងអាជីព បន្ទាប់ពីការតស៊ូជាមួយនឹងរបួសដើម្បីជួយក្រុមនារីនីហ្សេរីយ៉ាឡើងទៅកាន់វគ្គ ១៦ ក្រុមក្នុងព្រឹត្តិការណ៍ World Cup នារីនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

 

ក្រុមនារីនីហ្សេរីយ៉ាក៏បានឈ្នះពានរង្វាន់សម្រាប់ក្រុមជម្រើសជាតិនារីឆ្នើមប្រចាំឆ្នាំផងដែរ ខណៈដែលលោកស្រី Desiree Ellis របស់អាហ្វ្រិកខាងត្បូងបានឈ្នះជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំជាលើកទីបួន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម