ឡុង សំណាង ប្រើឈាមស្រស់ ដើម្បីឈ្នះពាន និងប្រាក់រង្វាន់១០លានរៀល

កីឡាករប្រដាល់

កីឡាករកម្ពុជា ឡុង សំណាង បានបង្ហាញឱ្យអ្នកគ្រប់គ្នា ជាពិសេសអ្នកគាំទ្រប្រដាល់គុនខ្មែរ នៅទីរួមខេត្តព្រះវិហារ បានមើលឃើញថា រូបគេ ពិតជាមានភាពតស៊ូ និងលះបង់ខ្លាំង ដោយបានចំណាយឈាមស្រស់ ដើម្បីឈ្នះពាន ពីការប្រកួតម៉ារ៉ាតុងដណ្តើមពានរង្វាន់អន្តរជាតិ ដែលរៀបចំដោយសង្វៀនថោន នៅទីរួមខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ។

ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ ឡុង សំណាង ត្រូវបានអ្នកប្រដាល់ស្កុតឡែន GregorDyYat វាយកែងស្តាំបណ្តាលឱ្យបែកក្រោមភ្នែកឆ្វេង តាំងពីទឹកទី២ សម្រាប់ការប្រកួតជម្រុះ៣ទឹក ប៉ុន្តែ សំណាង បានព្យាយាមវាយបកជាមួយដៃគូម្នាក់នេះ ទាំងឈាមស្រក់មិនដាច់ រហូតទទួលបានជ័យជម្នះ ដោយលទ្ធផលជាឯកច្ឆន្ទ ៥-០។

Category Top

ការប្រកួតប្រដាល់

 

យ៉ាងណាក៏ដោយ សម្រាប់ការឡើងទៅជួប កីឡាករថៃ Kom Petch នៅវគ្គផ្តាច់ព្រ័ត្រ ឡុង សំណាង ត្រូវធ្វើការងារកាន់តែធ្ងន់ ព្រោះ Kom Petch មិនបានចំណាយកម្លាំងច្រើន ក្នុងការប្រកួតជម្រុះ៣ទឹកនោះទេ ព្រោះរូបគេ បានម៉ាត់ និងទាត់បង្ខំឱ្យអ្នកប្រដាល់វៀតណាម Nguyen Vanthang បោះបង់ការប្រកួត នៅត្រឹមពាក់កណ្តាលទឹកទី២ គឺខុសពី ឡុង សំណាង ដែលបានចំណាយថាមពលអស់ពីខ្លួន ទម្រាំអាចយកឈ្នះកីឡាកររបស់ស្កុតឡែន បាន។

តាមរយៈការប្រកួតផ្តាច់ព្រ័ត្រនេះ Kom Petch ពិតជាមានសមត្ថភាពប្រកួតល្អ ដោយរូបគេ បានវាយចូលគោលដៅពេញៗ ប៉ុន្តែ ឡុង សំណាង ដែលបានវាយទាំងមានស្នាមរបួសជាប់ខ្លួននោះ ក៏បានប្រឹងប្រែងវាយសងជាមួយអ្នកប្រដាល់ថៃម្នាក់នេះ យ៉ាងស្វិតស្វាញ ហើយរឿងដែលគិតស្មានមិនដល់បានកើតមានឡើង ដោយ ឡុង សំណាង បានបុកកែងស្តាំ ចូលមុខពេញ បណ្តាលឱ្យ Kom Petch ដួលសន្លប់ នៅទឹកទី៣ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។

ឡូង សំណាង

ជាមួយជ័យជម្នះយ៉ាងរំភើបនេះ ឡុង សំណាង បានក្លាយជាម្ចាស់ពាន អមដោយប្រាក់រង្វាន់១០លានរៀល ហើយបន្ថែមលើនេះរូបគេ ក៏បានក្លាយជាបេក្ខភាពទី២ បន្ទាប់ពីជើងខ្លាំង យ៉េន ឌីណា ដែលទទួលបានកៅអី សម្រាប់ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion ក្នុងទម្ងន់៦៥គីឡូក្រាមនេះ ផងដែរ ប៉ុន្តែបេក្ខភាពឈ្នះពាន២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ៕

គុនខ្មែរ

ជើងឯក

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម