ហុកគីកម្ពុជា បាន​ត្រៀមខ្លួនរួចរាល់១០០ភាគ​រយ ដើម្បីប្រជែងយក​មេដាយមាស ពី​ការ​ប្រកួត​សម្រាប់ស៊ីហ្គេម ឆ្នាំ​២០២៣

សកម្មភាពលេងហុកគី

ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ​ហុកគី​កម្ពុជា បានបង្កើនការហ្វឹកហាត់ទ្វេដង ជាច្រើនខែមកហើយ ដើម្បីត្រៀមសម្រេចគោលដៅយកមេដាយមាសជូនប្រទេសជាតិ ក្នុងនាម​ជាម្ចាស់​ផ្ទះការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នា​ខែឧសភា ខាងមុខ​នេះ។

ជាមួយការ​ប្រឹងប្រែងបង្កើនការហ្វឹកហាត់ទ្វេដង ជាច្រើនខែមកហើយនេះ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគី បានឱ្យដឹងថា ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា និង​សហព័ន្ធ បានត្រៀមខ្លួនរួចរាល់១០០ភាគ​រយ ដោយ​បាន​ត្រឹម​ទាំងស្មារតី បច្ចេក​ទេស និង កម្លាំង ដើម្បីត្រៀមប្រជែងយក​មេដាយមាស​ឱ្យ​បាន​១​ឬ២គ្រឿង​ជូន​ប្រទេសជាតិ។

Category Top

កីឡាការិនីហុកគី

លោក កាំង សុធា បាន​និយាយ​ថា៖ «យើងកាន់តែកៀកថ្ងៃប្រកួតស៊ីហ្គេមទៅហើយ ដូច្នេះបើនិយាយពីបច្ចេកទេសដែលត្រូវបន្ថែម យើងមិនមានអ្វីជាបញ្ហាទៀតទេ។ យើងរង់ចាំតែថ្ងៃប្រកួតមកដល់ប៉ុណ្ណោះ។ យើងនឹងសម្រេចឱ្យ​បាននូវមេដាយមាស១ ឬក៏២គ្រឿង ទៅតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ ពិសេសការដាក់សម្ទុះមេដាយ​របស់ CAMSOC ហើយយើងក៏សម្គាល់ឃើញថា សមត្ថភាពកីឡាករ កីឡាការិនីរបស់យើង មានភាពពេញលេញរួចរាល់ទាំង​ស្រុង​អស់ហើយដែរ»។

សម្រាប់​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣នេះ ប្រភេទ​កីឡា​ហុកគី មានការ​ប្រកួត​ចំនួន​៤​វិញ្ញាសា មានបុរស-នារី ក្នុងសាល និង ហុកគី លើក្ដារ ហើយនៅក្នុង​ចំណោម៤វិញ្ញាសានេះ លោក កាំង សុធា បានអះអាង​ថា កម្ពុជាមានសមត្ថភាពខ្លាំងទាំងអស់ គ្រាន់តែមិនទាន់ច្បាស់ថា នឹងអាចយកបានមេដាយមាស លើប្រភេទវិញ្ញាសាណាមួយ ប៉ុន្តែលោកសង្ឃឹមខ្ពស់ថា នឹងបានមេដាយជាក់ជាមិនខាន៕

កីឡាករហុកគី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម