ស រតនា បង្ហាញភាពលេចធ្លោខ្លាំង ខណៈ ជូ ស៊ិនទី ក្លាយជាខ្សែការពារដំបូងគេ រកបាន២គ្រាប់ នៅស៊ីហ្គេម

រតនា

ត្រឹមជាខ្សែប្រយុទ្ធបម្រុង ដែលត្រូវបានដាក់ឱ្យលេង នៅត្រឹមនាទីទី៦៣ ប៉ុន្តែ ស រតនា ពិតជាបានបង្ហាញភាពលេចធ្លោខ្លាំង ស្របពេល ជូ ស៊ិនទី បានក្លាយជាខ្សែការពាររបស់កម្ពុជាដំបូងគេ ដែលអាចរកបាន២គ្រាប់តែម្នាក់ឯង ក្នុងពេលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានយកឈ្នះក្រុមU22ជម្រើសជាតិទីម័រខាងកើត ៤-០ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីយប់មិញ។

តាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកទស្សនាផ្ទាល់ជាង៣ម៉ឺននាក់នោះ ខ្សែប្រយុទ្ធ លឹម ពិសិដ្ឋ ស្ទើរតែអាចរកបានគ្រាប់បាល់ នៅត្រឹមនាទីទី៣ទៅហើយ ខណៈរូបគេបានអូសបាលរំលងផុតខ្សែការពារក្រុមទីម័រ ហើយស៊ុតបាល់១ស្មើជាមួយអ្នកចាំទីនោះ ប៉ុន្តែ ពិសិដ្ឋ បានទាត់បាល់នោះ ផុតបង្គោលទី ដ៏គួរឱ្យសោកស្តាយបំផុត។

Category Top

ស៊ិនទិ

យ៉ាងណាក៏ដោយ ខ្សែការពាររបស់ក្រុមព្រះខ័នរាជស្វាយរៀង ជូ ស៊ិនទី បែរជាអាចបង្កើតបាននៅភាពរីករាយហួសពីការស្មានដល់អ្នកគាំទ្រ ដោយរូបគេ អាចស៊ុតទម្លុះសំណាញ់ទីក្រុមទីម័រខាងកើត ចំនួន២គ្រាប់ជាប់គ្នា ដោយបានកើតមានឡើង នៅនាទីទី៣៩ និងនាទីទី៤៥+២។
ជាមួយការនាំមុខ ២-០ នេះ បានជំរុញឱ្យក្រុមទីម័រ បង្កើតការវាយលុកខ្លាំងមកលើក្រុមកម្ពុជាវិញ នៅក្នុងតង់ទី២ ប៉ុន្តែពួកគេ នៅតែមិនអាចរកបានគ្រាប់បាល់ដដែល។ ផ្ទុយទៅវិញ ខ្សែប្រយុទ្ធ ស រតនា ដែលត្រូវបានដាក់ឱ្យចូលលេង នៅនាទីទី៦៣ ជំនួស ស៊ុន សុវណ្ណមករា នោះ បានបន្ថែមសម្ពាធកាន់តែខ្លាំងទៅកាន់ក្រុមភ្ញៀវ ដោយរូបគេបានទទួលបាល់ពី ឡេង ណូរ៉ា រួចបានអូសបាល់នោះ ដាច់តែម្នាក់ឯង និងស៊ុតគ្រាប់បាល់ទី៣ឱ្យកម្ពុជា យ៉ាងល្អបំផុត នៅនាទីទី៧៤។

បន្ថែមទៅលើការរកបានគ្រាប់បាល់នេះ ស រតនា បានអូសបាល់រំលងខ្សែការពាររបស់ក្រុមទីម័រ ជាថ្មីម្តងទៀត ប៉ុន្តែលើកនេះ គេបានសម្រេចបោះបាល់ដាច់តែឯងនេះ ទៅឱ្យ លឹម ពិសិដ្ឋ ដែលខំរត់មានទទួលបាល់ ដើម្បីស៊ុតបញ្ចូលទីយ៉ាងងាយ នៅនាទីទី៨៣ ហើយនៅចុងម៉ោង ស រតនា ក៏បានស៊ុតបាល់ពេញជំហ១ជើងទៀតផងដែរ តែអ្នកចាំទីរបស់ក្រុមទីម័រ លោតទះបាល់នោះចេញ បានសម្រេច។

ស៊ិនទិ អប​អរ

ជាមួយការឈ្នះក្រុមទីម័រខាងកើត ៤-០ នេះបានក្លាយជាលទ្ធផលដ៏ល្អបំផុតនៃការប្រកួតបើកឆាកប្រចាំពូលAរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា ដោយបានធ្វើឱ្យអ្នកចាត់ការទូទៅ លោក Keisuke Honda ញញឹមបិទមាត់មិនជិត ចំណែកអ្នកគាំទ្រកម្ពុជា ទាំងនៅពហុកីឡដ្ឋានជាតិផ្ទាល់ និងអ្នកមើលតាមការផ្សាយបន្តផ្ទាល់ បានស្រែករំពងខ្លាំងបំផុត ដោយពួកគេ បានបង្ហាញអារម្មណរំភើប មិនធ្លាប់មាននោះទេ ព្រោះនេះជាជោគជ័យដ៏មានអត្ថន័យបំផុត របស់ក្រុមម្ចាស់ផ្ទះកម្ពុជា មុនពេលពួកគេ បន្តទៅជួបក្រុមហ្វីលីពីន នៅថ្ងៃទី២ រួចប៉ះក្រុមមីយ៉ាន់ម៉ា ថ្ងៃទី៧ និងនៅថ្ងៃទី១០ ខែឧសភា ពួកគេត្រូវប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី ដែលបានលត់ក្រុមហ្វីលីពីន ៣-០ កាលពីម្សិលមិញនោះដែរ៕

លឹម ពិសុទ្ធ

ទីម័រ

ការអបអរគ្រាប់បាល់

ព្រះមហាក្សត្រ

ក្រុមអ្នកគាំទ្រ

fan

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម