ស៊ូ បាលី ជួយ​ឲ្យ​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធ​ដំបូង​គេ ពី​ការប្រកួត​ចំបាប់​ជើងឯក​អាស៊ី

su bali

កីឡាករសញ្ជាតិ​ខ្មែរ​-​អុីរ៉ង់ ស៊ូ បាលី បាន​ក្លាយជា​អត្ត​ព​លិ​ក​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ពី​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី អាយុ​ក្រោម​២៣​ឆ្នាំ (U23) ឱ្យ​កម្ពុជា ហើយ​ប្រតិភូ​កីឡា​ចំបាប់​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោកគ្រូ Komeil Ghasemi និង​អ្នកគ្រូ ចូ​វ សុធា​រ៉ា នឹង​នាំយក​មេដាយពី​ការប្រកួត នៅ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថានមួយ​​នេះ មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២០ ខែមិថុនា​។​

ក្នុង​​ការប្រកួត​តំណាងឱ្យ​កម្ពុជា ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍ U23 Asian Championship នេះ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​២​សម័យកាល ស៊ូ បាលី បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​របស់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន Arslanbek TURDUBEKOV ដោយ​ពិន្ទុ ១០-០ ប៉ុន្តែ​ការឡើង​ទៅ​ជួប​កីឡាករ​តួ​ក​ម៉េ​នី​ស្ថាន Zyyamuhammet SAPAROV នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាករ​ខ្មែរ-អុី​រ៉ង់ បាន​ចាញ់​នៅ​វិនាទី​ចុងក្រោយ។

Category Top

ការ​ចាញ់​​ដ៏​គួរឱ្យ​សោកស្តាយ​នេះ បាន​ធ្វើ​ឲ្យ ស៊ូ បាលី ត្រឹម​តែ​អាច​ឈ្នះ​​មេដាយ​សំរឹទ្ធ ក្រោយពី​បាន​យក​ឈ្នះ​លើ​កីឡាករ​របស់​ម៉ុង​ហ្គោ​លី Munkhbayar TSOGTBAYAR ក្នុង​ពិន្ទុ ៦-១ ចំណែក Zyyamuhammet SAPAROV បាន​បន្ត​យកឈ្នះ​កីឡាករ​របស់​កា​ហ្សា​ក់​ស្ថាន Abylay SOVET ដោយ​ពិន្ទុ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ទទួលបាន​មេដាយមាស លើ​ការប្រកួត​ចំបាប់​សេរី​ទម្ងន់​១២៥​គីឡូក្រាម​នេះ​។​

​ ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំនេះ​របស់ ស៊ូ បាលី បាន​ក្លាយជា​កំណត់ត្រា​ថ្មី​មួយទៀត សម្រាប់​ក្រុម​ចំបាប់​កម្ពុជា​៕​

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម