ស៊យហើយ! Mbappe នឹង​ត្រូវ​​អវត្តមានពេល PSG ប៉ះ Bayern ដោយ​សារ​តែ​របួស

Kylian

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris St Germain នឹង​ត្រូវ​អវត្តមាន​រយៈ​ពេល​៣​សប្តាហ៍ ក្រោយពី​បាន​រង​របួស​ភ្លៅ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Ligue 1 មួយ​នេះ កាលពីថ្ងៃ​ព្រហស្បតិ៍ ដែលមាន​ន័យ​ថា រូប​គេ​​នឹង​ត្រូវ​អវត្តមានក្នុងការ​ប្រកួត​ជើង​ទី​១​នៃការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​ជាមួយ​នឹងក្រុម Bayern Munich​។

តារាឆ្នើម​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ដើរ​ចេញ​ទាំង​មានរបួស អំឡុង​ពេល​តង់ទី​១ក្នុងពេលក្រុម PSG ដណ្តើម​បាន​ជ័យ​ជម្នះ​នៅលើ​ទឹកដីក្រុម Montpellier ក្នុង​លទ្ធផល ៣-១ កាលពីថ្ងៃពុធ​​។

Category Top

ក្រុម PSG នឹង​ត្រូវ​លេង​ការ​ប្រកួត​រហូត​ដល់ទៅ​៥​លើក ចាប់​ពីថ្ងៃ​ទី​៤ ដល់ទី​១៩ ខែ​កុម្ភៈ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​រូបនេះ នឹង​ត្រូវ​អវត្តមាន​ក្នុងការប្រកួត​ជាមួយនឹងក្រុម Bayern ក៏ដូច​ជា​ការ​ប្រកួត​ជាមួយនឹងក្រុម Olympique de Marseille ក្នុង​ពាន French Cup វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​។

Mbappe

ក្លិប PSG បាន​ឲ្យដឹងថា៖ «ក្រោយពី​​​ទទួល​ការ​ពិនិត្យ Kylian Mbappe បាន​រង​របួស​ភ្លៅ​ឆ្វេង​របស់​គេ នៅ​ត្រង់​សាច់​ដុំកន្ត្រាក់​ភៅ»​​។

ខ្សែ​ការ​ពារ Sergio Ramos ក៏​ត្រូវ​បាន​ប្តូរ​​ចេញ​​ផង​ដែរ អំឡុង​ការ​ប្រកួត​កាលពីថ្ងៃពុធ ដោយ​សារ​តែ​បញ្ហា​សាច់​ដុំ ប៉ុន្តែ រូប​គេ​នឹង​ទទួល​ការ​ពិនិត្យ​បន្ថែម​ទៀត​ដើម្បី​កំណត់​ទំហំនៃ​របួស​។

ក្រុម PSG បាន​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ខ្លួន​លើ​តារាង​ក្រ​ប​ខ័ណ្ឌ Ligue 1 រហូត​ដល់​៥ពិន្ទុ កាលពីថ្ងៃពុធ ហើយ​និង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Toulouse នៅ​ថ្ងៃ​ចុង​សប្តាហ៍​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម