សេណេហ្គាល់ រងនូវការ​ខក​ចិត្ត​ធំ ខណៈ Mane ប្រកាស​ថា អវត្តមានក្នុង World Cup

Sadio

តារា​ឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Sadio Mane បាន​​ទទួល​បរា​ជ័យ​ក្នុងការព្យា​យាម​របស់​គេ​ដើម្បី​​ធ្វើ​ឲ្យ​រឹង​មាំ​ទាន់​ពេល​សម្រាប់​យុទ្ធ​នា​ការ World Cup និង​ត្រូវ​បាន​ដក​ចេញពីក្រុម​របស់​គេ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សហ​ព័ន្ធកីឡា​បាល់ទាត់​​សេ​ណេ​ហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍​។

ក្រោយ​មក ក្លិប Bayern Munich បាន​បន្ថែម​ទៀត​ថា កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ដែល​ត្រូវ​បាន​​បោះ​ឆ្នោត​ឲ្យ​ជាប់​លេខ​២ ក្នុង​ពាន​រង្វាន់​បាល់​មាស Ballon d’Or កាល​ពី​ខែ​មុន បន្ទាប់​ពី Karim Benzema នោះ បាន​ទទួល​ការ​វះ​កាត់​យ៉ាង​ជោគ​ជ័យ​ ក្នុង​ទីក្រុង Innsbruck ដើម្បី​ត​សរសៃ​ពួ​រ​ឡើង​វិញ ទៅកាន់​សរសៃ​កំភួន​ជើង​ខាង​ស្តាំ​របស់គេ​។ ក្លិប Bayern បាន​បញ្ជាក់​ថា Mane នឹង​ចាប់​​ផ្តើម​សម្រាក​ព្យា​បាល​របួស​របស់​គេ នៅ​ទីក្រុង Munich ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃ​ទៀត​។

Category Top

Mane

ការ​អវត្តមាន​របស់​តារាឆ្នើម Mane គឺ​ជាការ​ខក​ចិត្ត​​ដ៏ធំមួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​។ រូប​គេ​រក​បាន​គ្រាប់​បាល់​ឈ្នះ ក្នុង​ពេល​ស៊ុត​បាល់​ប៉េណាល់កាត់សេចក្តី​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ក្នុង​ការ​ប្រកួត​ពាន African Cup of Nations វគ្គ​ផ្តាច់​ព្រ័ត្រ និង​បានក្លាយ​ជា​វីរ​បុរស​ម្តង​ទៀត ក្នុង​ពេល​ប៉ះ​អេ​ហ្ស៊ីប ដើម្បី​ឈ្នះ​កៅអី​ទៅ World Cup​។

Mane បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣៣​គ្រាប់ ក្នុង​ការ​​ប្រកួត​៩២​លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​។ សេណេហ្គាល់ ធ្លាប់​សង្ឃឹម​ថា ខ្សែ​ប្រយុទ្ធ​រូបនេះ នឹង​រឹង​មាំ​ទាន់​ពេល​វេលា​សម្រាប់​ការ​ប្រកួត​បើកឆាករបស់​ពួក​គេ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ជា​មួយនឹងក្រុម​ជម្រើស​ជាតិហូ​ឡង់​។ ពួកគេក៏​នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុមម្ចាស់ផ្ទះ​កាតា និង​អេក្វាទ័រ ក្នុងពូល A ផងដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម