សេដ្ឋីកា​តា ដាក់​សំណើ​ដេញ​ថ្លៃ​៤,៥​ពាន់​លាន​ផោន ដើម្បី​ទិញ​ក្លិប Man United

Qatari

លោក Sheikh Jassim bin Hamad bin Jaber Al Thani ដែល​ជាម្ចាស់​ធនា​គារ​ដ៏ធំបំផុត​មួយ​ប្រចាំ​ប្រទេស​កា​តា បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​សំណើ​ដេញ​ថ្លៃ​មួយ ដើម្បី​ទិញ​ក្លិប Manchester United ហើយ​។ ស្រប​ពេល​ជាមួយ​គ្នានេះ មហា​សេដ្ឋី​ប្រចាំ​ចក្រ​ភព​អង់គ្លេស​លោក Jim Ratcliffe ក៏​ត្រូវ​បាន​គេយល់​ឃើញ​ថា បាន​ដាក់​សំណើ​មួយ​ដើម្បី​ទិញក្លិប​យក្ស​នៅ​ក្រប​ខ័ណ្ឌ Premier League មួយនេះ ផងដែរ នៅ​មុន​ពេល​កាល​បរិច្ឆេទ​នៃ​ការ​បិទ​បញ្ចប់​កា​រដេញ​ថ្លៃ នៅថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​។

លោក Sheikh Jassim គឺ​ជាម្ចាស់​ធនា​គារ Qatar Islamic Bank និងបញ្ជាក់​ថា លោក​ជា​អ្នក​គាំទ្រ​របស់​ក្រុម Man United ពេញ​មួយ​ជីវិត​របស់​លោក​ទៅហើយ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Ratcliffe គឺ​ជាម្ចាស់​ក្រុមហ៊ុន Ineos និង​បាន​ធ្វើការ​បណ្តាក់ទុន​លើ​​វិស័យ​មួយ​ចំនួន​រួច​ជាស្រេច​។

Category Top

Ratcliffe

លោក​គឺ​ជាម្ចាស់​ក្លិប Nice របស់​បារាំង និង Lausanne របស់​ស្វ៊ីស ក៏ដូច​ជា​ក្រុមទូកក្តោង Ineos Britannia ស្រប​ពេល​ដែល​លោក​ក៏​បាន​គាំទ្រ​ដល់​ក្រុម​ប្រណាំង​កង់ Team Sky ក្នុង​ឆ្នាំ​២០១៩​ផ​ង​ដែរ ក៏ដូច​ជា​​បាន​ចុះ​ហត្ថលេខា​ភាព​ជា​ដៃគូ​ជាមួយនឹងក្រុម Mercedes នៃកីឡា​ប្រណាំង Formula 1​។ គ្រួសារ​ត្រូល Glazer ដែល​បាន​ទិញ​ក្លិប Man United ក្នុង​ឆ្នាំ​២០០៥ បានប្រកាស​កាលពី​ខែ​វិច្ឆិកា​ថា ពួកគេ​កំពុង​តែពិ​ចារណា​លើ​ការ​លក់​ក្លិប Man United ដោយ​សារ​តែ​ពួក​គេ​ចង់​ស្វែង​រកជម្រើស​ជា​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​៕

general-view-prior

ប្រភព​​ព័ត៌​មាន៖ Talksports

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម