សៀង ចន្ធា ​រំពឹងថា ​ការ​ហាត់​នៅ​ថៃ នឹង​ជួយ​ឱ្យ​​ក្រុម​កម្ពុជា អាច​​ឈាន​ទៅ​​ដណ្តើម​បាន​មេដាយ​ជូនជាតិ នៅស៊ីហ្គេម

ចន្ធា

ខ្សែ​ប្រយុទ្ធដ៏​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ សៀង ចន្ធា បាន​បង្ហាញ​ការ​ជឿជាក់​ថា រូបគេ​ផ្ទាល់ និង​ក្រុមទាំង​មូល នឹង​អាចទទួល​បាននូវ​បទពិសោធន៍​ថ្មីៗ សម្រាប់​ការ​ហ្វឹក​ហាត់ នៅប្រទេស​ថៃ ដើម្បីជា​ទុន ក្នុងការ​ឈាន​ទៅដណ្តើម​យក​មេដាយ​ជូនជាតិ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ។

ក្នុង​បទសម្ភាសជាមួយ​ក្រុមការងារ​សហព័ន្ធ​កីឡាបាល់​ទាត់​ផ្ទាល់ ខ្សែ​ប្រយុទ្ធ​របស់​បឹងកេត សៀង ចន្ធា បាន​និយាយ​ថា៖ «ខ្ញុំមាន​ការរំពឹង​ថា ពួកយើងទាំងអស់គ្នា និង ក្រុមការងារ នឹងស្រូបយកបទពិសោធន៍ល្អៗ និង យកអ្វីដែលល្អៗ ដើម្បីអភិវឌ្ឍន៍ក្រុមរបស់យើងត្រៀម Sea Games។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំផ្តោតអារម្មណ៍ និង​រំពឹងថា ធ្វើឱ្យ​កាន់តែល្អថែមទៀត ដើម្បីយកភាពឈ្នះ និងយក​មេដាយជូនប្រទេសជាតិយើងឱ្យ​បាន»។

Category Top

សៀង ចន្ធា

គួរ​បញ្ជាក់​ថា ខ្សែប្រយុទ្ធ សៀង ចន្ធា ជា​កីឡាករ​វ័យ​ក្មេង​ដ៏ឆ្នើម​របស់​កម្ពុជា ដែល​ធ្លាប់បាន​ចូល​រួម​ការ​ប្រកួតស៊ីហ្គេម បាន​២​លើក​មក​ហើយ គឺ​ស៊ីហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និងស៊ីហ្គេម លើក​ទី៣១ នៅប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២ ហើយ​ក្នុងការ​ប្រកួតនេះ ចន្ធា ​រកបាន​៣គ្រាប់នៅហ្វីលីពីន ខណៈនៅវៀតណាម រូបគេ រកបាន១គ្រាប់ជូនក្រុម​ផងដែរ។

យ៉ាង​ណា​មិញ ពេលនេះ​ សៀង ចន្ធា និង​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​​កម្ពុជា​ចំនួន​២៩នាក់​នេះ ក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់​ការទូទៅ លោក Keisuke Honda បាន​នឹង​កំពុង​ហ្វឹកហាត់ នៅ​លើ​ទឹក​ដី​ថៃ ហើយ​ក្រុម​នេះ នឹងបោះជំរំហ្វឹក​ហាត់នៅ​ទី​នោះ រហូត​ដល់​ថ្ងៃទី​១៥ ខែមីនា ទើប​ត្រឡប់​មក​វិញ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួមការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​វិញ្ញាសា​បាល់​ទាត់​ នឹង​ត្រូវ​ប្រកួត​មុន​គេ នៅ​ចុង​ខែមេសា ខាងមុខនេះ៕

លោក ហុង ដា

ក្រុមu23 កម្ពុជា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម