សហព័ន្ធបាល់ទាត់ទួរគី MKE Ankaragucu ចេញលិខិតពិន័យធ្ងន់ធ្ងរ លើប្រធានក្លិបដែលវាយអាជ្ញាកណ្តាល

ប្រធានក្លិបបាល់ទាត់តួកគី MKE Ankaragucu លោក Faruk Koca បានទទួលរងការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ពេញមួយជីវិត បន្ទាប់ពីអំពើហឹង្សាវាយទៅលើមន្ត្រីអាជ្ញាកណ្តាលលោក Umut Meler នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់តួកគី។  ចុះឈ្មោះ 188Asia

Category Top

លោក Koca ត្រូវបានឃាត់ខ្លួនផងដែរ បន្ទាប់ពីលោកស្ទុះរត់ចូលទីលានវាយអាជ្ញាកណ្តាលមួយដៃពេញក្រោយចប់ការប្រកួតរវាង MKE Ankaragucu និង Caykur Rizespor ដែលក្រុមទាំងពីរស្មើគ្នា ១-១ កាលយប់ថ្ងៃចន្ទ។

 

ដោយឡែកសម្រាប់ក្លិប MKE Ankaragucu ក៏ត្រូវពិន័យជាទឹកប្រាក់ ២ លានលីរ៉ា រឺ ៥៤០០០ ផោនផងដែរ ហើយថែមទាំងត្រូវប្រកួតក្នុងទឹកដីរបស់ខ្លួន ៥ ប្រកួតដោយមិនមានអ្នកគាំទ្រ។

 

សហព័ន្ធបាល់ទាត់ទួរគី (TFF) បានឱ្យដឹងថា លីគបាល់ទាត់កំពូលរបស់ប្រទេសតួកគីនឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីការផ្អាកមួយសប្តាហ៍ដោយសារការវាយប្រហារលើទីលានដោយប្រធានក្លឹបទៅលើអាជ្ញាកណ្តាល៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម