សម្ពាធ​ផ្សេង​ៗកំពុង​តែ​ធ្លាក់​លើ​លោក Potter ខណៈ Chelsea ត្រៀម​ជួប Dortmund

Potter

Chelsea បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​៥០០លានផោន (ស្មើ​នឹង​៦០៣លានដុល្លារ​អាមេរិក) លើ​​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ៗ ប៉ុន្តែ​រដូវ​កាល​ទី​១​របស់​ពួកគេ ក្រោម​ការដឹក​នាំ​របស់​ម្ចាស់​កម្មសិទ្ធិ​ថ្មី នឹង​បញ្ចប់​ដោយ​​មិន​ឈ្នះពាន​អ្វី​សោះ ប្រសិន​បើ​ពួក​គេ​មិន​អាច​គ្រប់​គ្រង​ក្នុង​យុទ្ធនាការ​អឺ​រ៉ុប ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​​ខាង​មុខ​​ទេនោះ​។

ក្រុម​តោ​ខៀវ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួតលើ​ទឹកដីក្រុម Borussia Dortmund ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១​របស់​ពួក​គេ នៅ​រាត្រីនេះ ក្រោយពី​បានធ្លាក់​ចេញ​ពី​ពាន​ក្នុង​ស្រុក​ទាំង​២ និង​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១០ លើ​តារាងក្រប​ខ័ណ្ឌ Premier League​។

Category Top

ការ​ឈ្នះ​ពាន Champions League ជាលើក​ទី​៣ អាច​ជាផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម Chelsea ក្នុងការ​ឈ្នះ​កៅអី​ទៅ​លេ​ងក្នុង​យុទ្ធនាការ​នេះ​នៅ​រដូវកាល​ក្រោយ ខណៈ​ដែលពួក​គេ​កំពុង​តែដេញ​តាមពីក្រោយ​ក្រុម​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​​៤​លើ​តារាង​កំពូល​អង់គ្លេស រហូត​ដល់ទៅ​១០ពិន្ទុ​។

Chelsea

ក្រុម​របស់​លោក Graham Potter បាន​កត់ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​២​លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​១២លើក​ចុងក្រោយរ​បស់ពួក​គេ បើ​គិត​ចាប់​តាំងពី​​យុទ្ធនាការ​អឺ​រ៉ុប បាន​ផ្អាកកាលពី​រដូវ​រងារ​។

លោក Potter ត្រូវ​តែ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​របួស​កីឡាករ​ជាច្រើន​នាក់ ក៏​ដូច​ជា​ការ​ទទួល​យក​កីឡាករថ្មី​ៗ​កាលពី​ខែ​មករា ស្រប​ពេល​ដែលលោក​ក៏​ព្យាយាម​រក្សាទំនាក់ទំនង​ដ៏ល្អ​ក្នុងក្រុម​មួយ​ដែល​មានកីឡាករក្នុង​ជម្រើស​ដំបូង​រហូត​ដល់ទៅ​៣៣នាក់​។

អតីត​គ្រូបង្វឹក​របស់​ក្រុម Brighton រូបនេះ បាន​​ជួប​បញ្ហា​ឈឺក្បាល​រួច​ជាស្រេច​ក្នុងការ​ជ្រើស​រើស​​កីឡាករ​សម្រាប់​យុទ្ធនាការ​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម