សម្តេចហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាយុជនអាស៊ាន

hun

ក្រោយពីបានទទួលជោគជ័យយ៉ាងធំធេងសម្រាប់ការធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ ២០២៩ ខាងមុខ ក្នុងកម្រិតធំជាង អាស៊ានហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះក្នុងពិធីបិទជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ។

Category Top

cele

លោកបានថ្លែងថា៖ «យើងនឹងជួបជុំគ្នានៅទីនេះ និង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌទ្រង់ទ្រាយធំជាងនេះនៅឆ្នាំ ២០២៩ ខាងមុខ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និង ទីម័រលេស ដែលបានរួមគ្នាលើកតម្កើងតម្លៃបន្ថែមជូនអត្តពលិកមានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាននេះ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

fans

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម