សង្រ្គាម​ក្រៅ​ទីលាន​របស់ Juventus កាន់​តែ​ក្តៅ ខណៈ​ពួក​គេ​ប្រឈម​នឹង​​ការ​កាត់​១៥ពិន្ទុ

ក្រុម Juventus

ក្រុម Juventus នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Fiorentina ក្នុង​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​រំភើប និង​តាន​តឹង​រវាង​គូ​ប្រជែង​ដ៏​ជូរ​ចត់​បំផុត​ក្នុង​កីឡា​បាល់ទាត់​អុីតាលី នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ ប៉ុន្តែ ជា​ថ្មី​ម្តង​ទៀត ការ​ផ្តោត​អារម្មណ៍​គឺ​បញ្ហា​នៅក្រៅ​ទីលាន​ប្រកួត ដែល​កំពុង​តែ​ឡោមព័ទ្ធ​ជុំ​វិញ​យុទ្ធ​នា​ការ​ប្រកប​ដោយ​បញ្ហា​របស់ពួកគេ​។

Juventus បាន​វិល​ទៅ​ឈរ​នៅ​ពាក់​កណ្តាល​តារាង​វិញ​នៃ​ក្រប​ខ័ណ្ឌ Serie A ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Salernitana ក្នុងលទ្ធ​ផល ៣-០ កាលពីថ្ងៃ​អង្គារ ក្រោយពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម Dusan Vlahovic បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​យ៉ាងល្អ ដែល​ជា​ការ​រក​បាន​គ្រាប់​បាល់​ជាលើក​​ដំបូង​​របស់​គេ សម្រាប់​ក្រុម​សេះ​បង្កង់​មួយ​នេះ បើ​គិត​ចាប់​តាំងពី​ពាក់កណ្តាល​ខែ​តុលា​​។

Category Top

កីឡាករ Juventus

ប៉ុន្តែ រដូវ​កាល​របស់ពួក​គេ បាន​ជួប​ភាព​លិច​លុង​កាន់​តែ​ជ្រៅ ដោយ​សារ​តែ​ការ​ពិន័យ​កាត់​១៥ពិន្ទុ ដែល​ត្រូវ​បាន​ដាក់​កាល​ពី​ខែមុន ក្រោយពី​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អ៊ី​តាលី បាន​ចេញ​សេចក្តី​សម្រេច​ថា Juventus មាន​សកម្មភាព​ផ្ទេរ​កីឡាករ​ខុស​ច្បាប់ ដើម្បី​ព្យា​យាម​​បង្កើត​ឲ្យ​​មាន​របាយ​ការណ៍​គណនី​ល្អ ខណៈ​ដែល​ក្រុម​សេះ​បង្កង់​មួយនេះ កំពុង​តែ​ដេញ​តាមពីក្រោយ​​ចំណាត់​ថ្នាក់​ដែល​ត្រូវ​​ឈ្នះកៅអី​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League ចំនួន​១៣ពិន្ទុ​។

Juventus កំពុង​តែ​ប្តឹង​ឧទ្ធរណ៍ប្រឆាំង​នឹង​សេចក្តី​សម្រេច​នោះ ទៅកាន់​តុលា​ការ​កីឡា​ជាន់​ខ្ពស់​បំផុត​របស់​អុីតាលី គឺ គណៈ​កម្មា​ធិការ​អូឡាំពិក ស្រប​ពេល​ដែលពួកគេ​ក៏​កំពុង​តែ​រង់​ចាំសាល​ដីការ​លើក​ទី​១ នា​ខែក្រោយ​ផងដែរ ខណៈ​ដែល​សាល​ដីការ​នេះ នឹង​កាត់សេចក្តី​ថា តើ​ក្លិប​នេះ និង​អតីត​ថ្នាក់​ដឹកនាំ​របស់​ខ្លួន នឹង​ប្រឈមមុខ​នឹង​សវ​នា​ការឧក្រិដ្ឋ​កម្មដាច់​ដោយ​ឡែកពីគ្នា ចំពោះគណនី​ដែលមាន​បញ្ហា​ ឬ​យ៉ាង​ណា​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម