វ៉ិត ចន្ថា ឈ្នះមេដាយមាសទី​២ ឱ្យកម្ពុជា ក្នុង​ព្រឹត្តិ​ការណ៍​អាស៊ាន​ប៉ា​រ៉ាហ្គេម

Gold-medal

កីឡាការិនីអត្តពលកម្ម​ពិការជើងស្តាំ​ វ៉ិត ចន្ថា របស់​កម្ពុជា នៅតែ​អាច​​ការពារ​មេដាយមាស​ សម្រាប់ការ​ប្រកួត​លោតចម្ងាយ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅលើទឹក​ដី​របស់​ខ្លួន កាលពីថ្ងៃ​អាទិត្យ ទី​៤ ខែមិថុនា ដើម្បី​ជួយ​ឲ្យ​ប្រទេស​ខ្លួន​ឈ្នះមេដាយ​មាស​ជាលើក​ទី​២​។​

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត ដែល​ធ្វើឡើង ​នៅទីលាន​ពហុកីឡដ្ឋានជាតិមរតកតេជោ ចន្ថា ខ្លួនឯង​ផ្ទាល់ ក៏ដូច​ជា​អ្នក​គាំទ្រ និង​អ្នក​សារ​ព័ត៌​មាន មានការភាន់ច្រឡំទៅលើ​លទ្ធផល ​ក្រោយ​បញ្ចប់ការប្រកួត៦ជុំដូចគ្នា ដោយ​គិត​ថា កីឡា​ការិនី​រូបនេះ ​ត្រឹម​តែ​អាច​ទទួល​បាន​​ណាត់ថ្នាក់លេខ ២ និង​ឈ្នះ​មេដាយ​ប្រាក់ប៉ុណ្ណោះ ហើយកីឡាការិនីឥណ្ឌូនេស៊ី Karisma Evi Tiarani បាន​មេដាយមាស។

Category Top

One-touch

ប៉ុន្តែ​ក្រោយ​ការប្រកាសលទ្ធផល​ជាផ្លូវការ ដោយ​មានការ​បែង​ចែក​ទៅ​លើពិការភាព​​ផ្នែកT42-44 និង T64 នោះ គឺ​កីឡាការិនី Karisma Evi Tiarani ដែល​លោតបានចម្ងាយ៤.១២០០ ម៉ែត្រ បានមេដាយមាស​លើ​វិញ្ញាសាលោតចម្ងាយ T42-44 ចំណែក​ វិត ចន្ថា បានឈ្នះមេដាយមាស សម្រាប់ផ្នែក T64 ដោយ​លោតបានចម្ងាយ ៣.៩៩០០ ម៉ែត្រ។

តាម​រយៈ​លទ្ធផល​ផ្លូវការ​នេះ វ៉ិត ចន្ថា នៅតែ​អាច​បន្ត​ឈ្នះមេដាយមាស លើ​វិញ្ញាសា​លោត​ចម្ងាយ​ ប្រភេទ T64 នេះ ខណៈ​កីឡាការិនី​វ័យ​៤០​ឆ្នាំ​របស់​កម្ពុជា​រូបនេះ ធ្លាប់បាន​ឈ្នះមេដាយមាស លើ​វិញ្ញាសា​នេះ កាលប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី​១១ ឆ្នាំ​២០២២ នៅឥណ្ឌូនេស៊ី៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម