វីរកីឡាការិនី ស៊ន សៀវម៉ី តាំងចិត្តនាំយកទង់ជាតិកម្ពុជា ឱ្យឈរលើគេ សម្រាប់ការវិលមកប្រកួតស៊ីហ្គេម ជាថ្មី

ស៊ន សៀវម៉ី

«ក្នុងនាមជាម្ចាស់ផ្ទះ នាងខ្ញុំ នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យ ទង់ជាតិ ឈរខ្ពស់នៅលើឆាក ប្រកួត (ស៊ីហ្គេម) លើកទី៣២នេះ Road to SEAGAMES 2023»។ នេះជាអ្វីដែលវីរកីឡាការិនី ស៊ន សៀវម៉ី បានបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពី៥ថ្ងៃមុន គឺបន្ទាប់ពីកីឡាការិនីមានងារជា «ជំទាវ» រូបនេះ បានប្រកាសចូលរួមប្រកួតជាថ្មីវិញ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងនេះ។

វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានក្លាយជាអត្តពលិកកម្ពុជា ដែលទទួលបានជោគជ័យខ្លាំងជាងគេ សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ព្រោះ សៀវម៉ី បានក្លាយជាកីឡាការិនីដំបូងគេ ដែលដណ្តើមបានមេដាយមាស ពីការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង ហើយនាងក៏ជាអត្តពលិកដំបូងគេ ដែលដណ្តើមបានកៅអីពេញសិទ្ធិ ឡើងទៅប្រកួតអូឡាំពិកអន្តរជាតិផងដែរ។

Category Top

កីឡាការិនី ស៊ន សៀវម៉ី

យ៉ាងណាមិញ សម្រាប់ការចូលប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចំនួន៤លើក កន្លងមកនេះ វីរកីឡាការិនីមានកម្ពស់ ១.៨៣ម៉ែត្រ ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ៣សម័យកាលជាប់ៗគ្នា ពោលតាំងពីស៊ីហ្គេម លើកទី២៧ ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី រហូតដល់ការប្រកួត SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីន គឺ សៀវម៉ី ដណ្តើមបានមេដាយមាសជាប់ៗគ្នា បន្ទាប់ពីនាងបានឈ្នះត្រឹមមេដាយសំរឹទ្ធ សម្រាប់ការប្រកួត SEA GAMES លើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញ សម្រាប់ការប្រកាសចូលរួមប្រកួតស៊ីហ្គេម ជាថ្មី នៅឆ្នាំ២០២៣នេះ ស៊ន សៀវម៉ី នៅតែបង្ហាញការតាំងចិត្តខ្ពស់ សម្រាប់ការដណ្តើមយកមេដាយមាស ដើម្បីជួយឱ្យទង់ជាតិកម្ពុជា បានឈរខ្ពស់ជាងគេ។ តែទោះបីជាយ៉ាងណា គេនៅមិនទាន់ប្រាកដថា សៀវម៉ី អាចធ្វើបានល្អដូចមុន ឬយ៉ាងនោះទេ។

ការហ្វឹកហាត់

បើតាមព័ត៌មានច្បាស់ការ បានឱ្យដឹងថា បន្ទាប់ពីបានខកខានការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ស៊ន សៀវម៉ី ដែលបានរៀបការរួច ហើយក៏មានកូនស្រីជាទីស្រឡាញ់ម្នាក់ផងនោះ ទើបតែបានវិលត្រឡប់មកហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ វិញទេ ខណៈការប្រកួតស៊ីហ្គេម លើកទី៣២ នៅសល់ពេល១៤ថ្ងៃទៀតប៉ុណ្ណោះ ហេតុនេះគេមិនដឹងថា សៀវម៉ី អាចប្រើពេលហ្វឹកហាត់រយៈពេលខ្លីនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស បានល្អទាន់ពេល ឬយ៉ាងណានោះទេ៕

តៃក្វាន់ដូ

សៀវម៉ី និងស្វាមី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម