វិសាខា បន្ត​កិច្ចសន្យាជាមួយ​លោក មាស ចាន់ណា និងលោក Tunji រួចបន្ថែម​គ្រូបទេស​២នាក់​ទៀត ដើម្បីពង្រឹង​ក្រុម

គ្រូបរទេស

ក្លិប​អ្នក​មាន វិសាខា បានសម្រេច​បន្តកិច្ចសន្យា​ដល់​គ្រូ​បង្វឹក​លោក មាស ចាន់ណា និង​លោក Tunji Ayoyinka Akeeb ហើយ​ក្លិប​មួយនេះ ក៏បាននាំ​យក​គ្រូ​បង្វឹក​ជនជាតិបរទេស​២នាក់​បន្ថែម​ទៀត ដើម្បីពង្រឹង​ក្រុម សម្រាប់ការ​ប្រកួត​រដូវ​កាល​ថ្មី ឆ្នាំ​២០២៣ នេះ​ផងដែរ។

ក្រុម​មានមូលដ្ឋាន​នៅកីឡដ្ឋាន​ព្រីនស៍ វិសាខា បាន​សម្រេច​បន្ត​កុងត្រា​ឱ្យ​លោក មាស ចាន់ណា កាលពី​ម្សិលមិញ ហើយ​ក៏បានបន្តកុងត្រាថ្មី​ដល់​លោក Tunji Ayoyinka Akeeb ផងដែរបន្ទាប់ពី​គ្រូ​បង្វឹក​ទាំង​២នេះ បានរួមគ្នា​​ដឹកនាំក្រុម​វិសាខា ឱ្យ​ឈ្នះ​ពាន​រង្វាន់​សម្តេច​ហ៊ុន សែន និងឈ្នះ​តំណែង​ជើងឯក​រង​លីគកំពូល​កម្ពុជា កាលពី​ឆ្នាំ២០២២ កន្លងមក​នេះ។

Category Top

លោក Tunji

យ៉ា​ង​ណា​ក៏​ដោយ សម្រាប់ការ​បន្ត​កុងត្រា​ថ្មីនេះ លោក មាស ចាន់ណា ត្រូវ​បាន​ប្តូរតួនាទី​ពី​គ្រូបង្គោល កាលពី​រដូវ​កាល​មុន មក​កាន់តែ​តួនាទី​​ជា​នាយក​បច្ចេក​ទេស​របស់​ក្លិបវិញ ចំណែក​លោក Tunji បន្ត​កាន់តួនាទីជា​គ្រូ​ជំនួយ​ដដែល ហើយ​វិសាខា បានដាក់​ក្តីរំពឹង​ថា គ្រូ​បង្វឹក​ទាំង​២នេះ នឹង​រួមគ្នា​ដឹកនាំ​ក្រុម ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ និង​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មីៗ​បន្ថែម​ទៀត នា​រដូវ​កាល​ថ្មីនេះ។

បន្ថែម​លើ​នេះ វិសាខា ក៏​បានចុះកិច្ចសន្យាផ្លូវការជាមួយលោក Sarunas Biciusas ក្នុងនាមជា​​គ្រូ​បង្វឹក​កាយ​សម្បទា​ ចំណែក​លោក Daryl Martin Willard ត្រូវបាន​ក្លិប​អ្នកមាន​មួយ​នេះ នាំ​យកឱ្យ​ធ្វើ​ជា​គ្រូ​ជំ​នួយ​របស់​ក្រុម​ធំ និង​ជា​អ្នក​គ្រប់គ្រង​ក្រុម​យុវ​ជន​ថ្នាល​របស់​ក្លិប​វិសាខា ផងដែរ ខណៈ​ដែល​​ក្លិប​នេះ បាន​ចុះកិច្ចសន្យាផ្លូវការជាមួយលោក Simon Alexander Mcmenemy ក្នុងនាមជា​​គ្រូ​បង្គោល​ថ្មី និង​​គ្រូបង្វឹក​ចាំទី​ជនជាតិ​អង់គ្លេស លោក Anthony John McMullen រួច​ហើយ។

គ្រូបង្វឹកថ្មីវិសាខា

ជាមួយគ្នា​នេះ ក្លិបវិសាខា ក៏បានសម្រេច​ចុះ​កិច្ច​សន្យា​ជា​មួយ​កីឡាកររបស់​អាហ្វ្រិកខាងត្បូង Khan Mohammed Faeez រហូត​ដល់​ឆ្នាំ​២០២៤ ផងដែរ ដោយ​ក្លិប​មួយនេះ បាន​បញ្ជាក់​ថា៖ «ពួក​យើង​ទាំង​អស់​គ្នា ពិត​ជា​រីករាយ​ក្នុង​ការ​បន្ដ​កុងត្រា​នេះ ហើយ​ក៏​ចូល​រួម​អប​អរ​សាទរ ខ្សែ​ការ​ពារ​របស់​យើង ដែល​បាន​ព្យា​បាល​របួស​ជា​សះ​ស្បើយ ១០០ភាគរយ ដើម្បីត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មី ឆ្នាំ២០២៣ ខាងមុខ»៕

ខ្សែការពារវិសាខា

លោក មាស ចាន់ណា

គ្រូថ្មីវិសាខា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម