វិសាខា បង្ហាញមុខគ្រូបង្គោល​ថ្មី និងខ្សែ​ប្រយុទ្ធជំនាញ​រកគ្រាប់បាល់ ក្រោយ​បញ្ចប់កុង​ត្រាជាមួយ​កីឡាករ​កូរ៉េ និង​ប្រេស៊ីល

Head Coach

ក្លិប​បាល់​ទាត់​វិសាខា បាន​កំពុង​នឹង​បង្ហាញ​ឱ្យ​គ្រប់​គ្នា មើល​ឃើញ​ពីការ​ផ្លាស់ប្តូរយ៉ាងសម្បើម​របស់ពួកគេ ក្នុងការ​តម្រង់​ទិស ឆ្ពោះ​ទៅ​រក​ការ​ឈ្នះតំណែង​​ជើងឯក សម្រាប់ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២៣ បន្ទាប់ពី​ក្រុមមាន​មូលដ្ឋាន​នៅកីឡដ្ឋាន​ព្រីនស៍​មួយនេះ បានត្រឹម​លេខ​២ សម្រាប់ការ​ប្រកួត​កាលពី​រដូវ​កាល​ឆ្នាំ​២០២២។

ជាមួយការ​ផ្លាស់ប្តូរ​នេះ ក្រុម​វិសាខា បាន​សម្រេច​នាំ​យក​គ្រូ​បង្វឹក​សម្បូរបទពិសោធលោក Simon Alexander Mcmenemy មក​ដឹកនាំក្រុម ក្នុង​នាមជា​គ្រូ​បង្គោល សម្រាប់ការ​ប្រកួត ក្នុងរដូវ​កាល​ថ្មី​នេះ។ លោក Simon Mcmenemy ដែល​ក្លិប​វិសាខា ទើប​បង្ហាញ​មុខ​នេះ ជា​គ្រូ​បង្វឹកជនជាតិស្កុតឡែន ធ្លាប់​មាន​បទពិសោធ​​ច្រើនក្នុងការ​ដឹកនាំ​ក្រុម​លេង​នៅលីគ​កំពូល​​ហ្វីលីពីន ឥណ្ឌនេស៊ី និងម៉ាល់ឌីវ ផងដែរ ហើយ​បុរសវ័យ​៤៧​ឆ្នាំម្នាក់នេះ ក៏ធ្លាប់ដឹកនាំ​ក្រុម​ជម្រើសជាតិ​ឥណ្ឌនេស៊ី កាលពី​ឆ្នាំ​២០១៩ ផងដែរ។​

Category Top

គ្រូបង្វឹកថ្មី

តាម​រយៈ​ចុះកិច្ចសន្យា​នេះ បាន​បញ្ជាក់​ថា លោក Simon Mcmenemy បានក្លាយជា​គ្រូ​បង្វឹក​បរទេស​ទី​២ ដែល​ក្លិប​វិសាខា ទើប​បាននាំយកបំពេញការងារ នៅលីគកំពូល​កម្ពុជា បន្ទាប់ពី​ក្លិបមួយនេះ បាន​ចុះ​កិច្ចសន្យាផ្លូវការជាមួយ​គ្រូបង្វឹក​ចាំទី​ជនជាតិ​អង់គ្លេស លោក Anthony John McMullen កាលពីពេលថ្មីៗ​នេះ​ដែរ។

ជាមួយគ្នានេះ ខ្សែ​ប្រយុទ្ធ​ជនជាតិជប៉ុន Takumu Nishihara ដែល​ជាអ្នកជំនាញ​រក​គ្រាប់បាល់ ពេល​លេងឱ្យ​ក្រុម​កងយោធពលខេមរភូមិន្ទ កាលពី​រដូវកាល ឆ្នាំ​២០២២ ព្រមទាំង​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​ទីម័រខាង​កើត BARRETO DE LIMA MOUZINHO ដែលទើប​បញ្ចប់កុង​ត្រា​ជាមួយ​ក្លិប​អង្គរ​ថាយហ្គឺរ ក៏​បាន​មកចូល​រួមជាមួយ​ក្រុម​វិសាខា ក្នុងរដូវកាលនេះ​ផងដែរ ស្របពេល​អ្នកចាំទី​ដៃទី​១​របស់បឹងកេត ហ៊ុល គឹមហ៊ុយ ក៏​ត្រូវ​បានក្លិប​វិសាខា ចុះ​កុងត្រា​ជាមួយ​ដូចគ្នា។

កីឡាករជប៉ុន

យ៉ាងណាក៏​ដោយ វិសាខា បានសម្រេច​ចែក​ផ្លូវ​ជាមួយ​ខ្សែ​ប្រយុទ្ធ​​របស់កូរ៉េខាងត្បូង Lee JaeGun និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Paulo Victor ជា​ផ្លូវការ​ហើយ ខណៈ​អ្នកទាំង​២នេះ សុទ្ធតែ​ជា​កីឡាករ​មានគុណ​ភាពខ្ពស់ ក្នុងការ​រក​គ្រាប់បាល់ ហើយគេ​នៅមិនទាន់​ប្រាកដថា វិសាខា នឹង​មានការ​រុះរើ​កីឡាករ​បរទេស​បន្ថែម​ទៀត ឬយ៉ាងណា​ទៀតនោះទេ ស្របពេល​កីឡាករ​៣នាក់ ដែល​ធ្លាប់​លេងនៅ​ក្រុម​U18 ត្រូវបាន​ក្លិបវិសាខា ដំឡើងឱ្យមក​ចូល​លេង នៅ​ក្រុម​ធំ​របស់​ខ្លួន ក្នុង​រដូវកាលនេះ​ដែរ៕

ហ៊ុល គីមហ៊ុយ

កីឡាករកូរ៉េខាងត្បូង

កីឡាករ Victor

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម