ល្បី​ថា ព្រឹត្តិការណ៍ប្រកួត​​គុនខ្មែរអលស្តារ មានការ​ប្រកួតដណ្តើមយក​មាស និង​ខ្សែ​ក្រវាត់

ក្រុមកីឡាករប្រដាល់

មានដំណឹងលេចឮមក​ថា ការ​ប្រកួត «គុនខ្មែរអលស្តារ» ដែលគ្រោ​ងនឹង​ធ្វើ​ការ​ប្រកួត​នៅខែកុម្ភៈ ឆ្នាំ​២០២៣​នេះ នឹង​មាន​រៀបចំ​ការ​ប្រកួតដ៏ប្លែកមិនធ្លាប់មានកន្លងមក គឺ​ការ​វ៉ៃ​ដណ្តើម​យក​មាស អមដោយខ្សែ​ក្រវាត់ ឈ្មោះ​ថា NNP ដែលជាគំនិត​ផ្តួចផ្តើម​របស់អ្នក​លក់តាមអនឡាញ​ដ៏ល្បី​ឈ្មោះ ទ្រីដាណា។

បើទោះបីជាដំណឹងនៃ​ការ​ប្រកួត​ដណ្តើមយកមាស​នេះ នៅមិនទាន់បានបញ្ជាក់​ជា​ផ្លូវ​ការ ប៉ុន្តែ​គេ​បាន​ដឹងរួច​មក​ហើយ​ថា សម្រាប់ការ​ប្រកួត​ គុនខ្មែរអលស្តារ លើក​នេះ គឺ​ទទួលបានការឧបត្ថម្ភពី​លោកស្រី ទ្រី ដាណា ដោយ​លោកស្រី​បាន​ផ្តល់​ជូន​ស្ថាបនិក​ព្រឹត្តិការណ៍​គុនខ្មែរអលស្តារ លោក ស៊ន អេលីត ចំនួន​១ម៉ឺនដុល្លាររួច​ហើយ ហើយ​លោក អេលីត បានឱ្យ​ដឹង​ថា ថ្លៃ​ធ្វើ​ខ្សែ​ក្រវាត់ NNP ក៏​ ទ្រី ដាណា ជាអ្នករាប់រង​ផងដែរ។

Category Top

ខ្សែក្រវាត់ NNP

ជាមួយគ្នានេះ អ្នក​លក់តាម​អនឡាញ​ដ៏ល្បីឈ្មោះ ទ្រី ដាណា បាន​បង្ហោះសារ នៅលើ​ផេចហ្វេសប៊ុក​របស់ខ្លួនថា៖ «គុនខ្មែរដណ្ដើមខ្សែក្រវ៉ាត់ឆាប់ៗ នេះពីនាង ខ្ញុំទ្រី ដាណា»។ បើតាម​លោក ស៊ន អេលីត បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​គុនខ្មែរអលស្តារ លើកនេះ គ្រោងនឹង​ធ្វើ​នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមានការប្រកួត​សរុបចំនួន​៩គូ ដោយ​អាចចាប់ផ្តើម​ពីម៉ោង​៤រសៀល​តទៅ។

លោក ស៊ន អេលីត បាន​ឱ្យ​ដឹងទៀត​ថា នៅក្នុងការ​ប្រកួតចំនួន​៩គូ​នេះ គឺ​មានការ​ប្រកួត​គូអន្តរជាតិចំនួន​៦គូ ហើយអ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺការ​ប្រកួតម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ NNP ឬ​ដណ្តើម​ខ្សែ​ក្រវាត់លោក​ជំទាវ ទ្រី ដាណា ហើយ​ជើង​ខ្លាំង អេលីត សាន់ ត្រូវ​បានប្រកាស​បេក្ខភាពរួច​ហើយ ចំណែក ស៊ន រ៉ាគីម ដែល​ទើប​ប្រកួតចាញ់ អេលីត សាន់ កាលពី​ពេល​ថ្មីៗ​នេះ ក៏ត្រូវ​បានលោក ស៊ន អេលីត ស្នើ​ឱ្យមកចូល​រួមការ​ប្រកួតដណ្តើមខ្សែ​ក្រវាត់នេះ​ដែរ តែ​បេក្ខភាព​២នាក់​ទៀត នៅមិនទាន់បានបង្ហាញ នៅឡើយ​ទេ។

កីឡាករជើងខ្លាំង

ទន្ទឹម​នឹងនេះ កីឡាករ​ជើង​ខ្លាំង ធឿន ធារ៉ា ដែល​ទើប​ដណ្តើមបាន​ខ្សែ​ក្រវាត់នៅ Thai Fight ក៏នឹង​មាន​វត្តមាន នៅក្នុងការ​ប្រកួត​គូ​អន្តរជាតិនៃកម្មវិធី គុនខ្មែរអលស្តារ នា​ខែកុម្ភៈ ខាងមុខ​នេះ​ដែរ ហើយ​សម្រាប់ការ​បង្ហាញ​វត្តមាន​របស់ ធឿន ធារ៉ា ក្នុង​ព្រឹត្តិការណ៍នេះ ត្រូវបាន​លោក ស៊ន អេលីត បង្ហើប​ថា កម្មវិធីគុនខ្មែរអលស្តារ នឹង​ផ្តល់​ជូនតម្លែ​ខ្លួនដល់ ធារ៉ា ចាប់ពី1500$ ដល់2000$ ដើម្បីលើកតម្កើងកីឡាករជាតិ ខណៈគិត​ត្រឹម​ពេលនេះ ​មូលនិធិគុនខ្មែរអលស្តារ ទទួលបានការឧបត្ថម្ភ​សរុប 21,608 ដុល្លារហើយ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម