លោក Xavi និង Gattuso ជួប​គ្នា​ម្តង​ទៀត ក្នុង​ពេល Valencia ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល Barca

Cover

លោក Xavi Hernandez និង Gennaro Gattuso សុទ្ធ​សឹង​ជាអតីត​​ខ្សែ​បម្រើ​ដែល​ធ្លាប់បាន​ឈ្នះពាន World Cup ដូចគ្នា ក្នុង​ស្ថានភាពផ្សេង​គ្នា អំឡុង​អាជីព​ជា​កីឡាករ​របស់​ពួកគេ ប៉ុន្តែ គ្រូបង្វឹក​របស់​ក្រុម Barcelona និងValencia ទាំង​២​រូបនេះ នឹង​ជួប​គ្នាក្នុង​ក្រ​ប​ខ័ណ្ឌ La Liga នៅ​ចុង​សប្តាហ៍​នេះ ក្រោម​ស្ថានភាព​មិន​រីក​រាយ​ដូចគ្នា​។

ខែ​តុលា គឺ​ជា​ខែ​ដែលមិនបានផ្តល់​លទ្ធផល​ល្អ​សោះ​សម្រាប់ក្រុម​ទាំង​២ ក្រោយពី​បាន​បង្ហាញពី​កម្រិតលេង​ដ៏រឹង​មាំ​​ដូចគ្នា កាល​ពី​ដើម​រដូវកាល​នេះ ហើយ​ការ​ជួប​គ្នា​នៅថ្ងៃ​សៅរ៍ នាកីឡដ្ឋាន Mestalla គឺ​ជា​ការ​ប្រកួត​ដ៏សំខាន់​សម្រាប់​ក្រុម​ទាំង​២​។ ក្រុម​ឈរលេខ​២ Barcelona បាន​រង​បរាជ័យ​ក្នុងការ​ប្រកួត Clasico ក្រោមស្នា​ដៃក្រុម​កំពុង​នាំមុខ​ Real Madrid និង​បាន​ធ្លាក់ចេញពីក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ​។

Category Top

xavi

ការបន្ត​ទទួល​បាន​លទ្ធផល​មិនគាប់​ប្រសើរ​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​របស់ពួកគេ នៅមុន​ពេលសម្រាកសម្រាប់​​យុទ្ធនាការ World Cup នឹងក្លាយ​ជា​លទ្ធផល​ដ៏ខកចិត្តមួយ និង​បង្កើត​ឲ្យ​មាន​សំណួរ​អំពី​ការ​ចំណាយ​ប្រាក់ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់ពួកគេលើ​កីឡាករ​ថ្មី និង​ការ​សម្រេច​ចិត្តផ្នែកហិរញ្ញ​វត្ថុ​​​ដើម្បី​អនុ​ញ្ញាត​ឲ្យ​មានការផ្ទេរ​កើត​ឡើង​។

ស្រប​ពេល​ជា​មួយគ្នានេះ Valencia បានកត់ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​១លើកគត់ ក្នុង​ចំណោមការ​ប្រកួត​ទាំង​៥លើក​ចុងក្រោយ​របស់ពួកគេ ដោយចាញ់ក្នុងលទ្ធផល ២-១ នៅលើ​ទឹកដីខ្លួន​​ឯង ពេល​ប្រកួត​ជាមួយនឹងក្រុម Real Mallorca កាលពី​ចុងសប្តាហ៍មុន ហើយ​ទោះ​បីពួក​គេ​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៩ ក៏ដោយ ប៉ុន្តែ កំពុង​តែ​ប្រឈមមុខ​នឹងការ​ធ្លាក់​បន្ត​ទៀត​៕

Gennaro-Gattuso

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម