លោក Tuchel បញ្ជាក់ថា Bayern គឺជាក្រុមមានក្តីសង្ឃឹមតិច ពេលប៉ះ Man City រាត្រីនេះ

ក្រុម Bayern Munich នឹងត្រូវចាត់ទុកថា ជាក្រុមានក្តីសង្ឃឹមតិច នៅពេលដែលពួកគេជួបក្រុម Manchester City ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ នាកីឡដ្ឋាន Etihad នៅរាត្រីនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Thomas Tuchel។

ក្នុងការប្រកួតដ៏ធំបំផុតរបស់លោក បើគិតចាប់តាំងពីចូលកាន់តំណែងក្នុងក្លិប Bayern របស់ក្របខ័ណ្ឌ Bundesliga កាលពីខែមុន អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះ សង្ឃឹមថា នឹងដណ្តើមបានជ័យជម្នះមួយផ្សេងទៀតលើក្រុម Man City ក្រោយពីបានដឹកនាំឲ្យ Chelsea អតីតក្រុមរបស់លោក ឈ្នះពាន Champions League តាមរយៈការយកឈ្នះលើក្រុមរបស់លោក Pep Guardiola ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០២១។

Category Top

Man-City

ក្រុម Bayern ដែលកំពុងតែនាំមុខលើតារាង Bundesliga បានឈ្នះពានក្របខ័ណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុបមួយនេះចំនួន៦លើក ស្របពេលដែលក្រុម Man City កំពុងតែព្យាយាមស្វែងរកការឈ្នះពានជាលើកដំបូងរបស់ពួកគេ ប៉ុន្តែ បើទោះបីមានកំណត់ត្រាយ៉ាងល្អក៏ដោយ ប៉ុន្តែ លោក Tuchel មានអារម្មណ៍ថា សម្ពាធនានា កំពុងតែស្ថិតលើក្រុម Man City។

លោក Tuchel បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «នៅថ្ងៃស្អែកនេះ យើងនឹងមានតួនាទីក្នុងនាមជាក្រុមមានក្តីសង្ឃឹមតិចជាង ប៉ុន្តែ មិនអីទេ។ យើងត្រូវតែរក្សាការជឿជាក់ និងរក្សាស្ថិតក្នុងកម្រិតលេងដ៏ល្អបំផុតរបស់យើង»។ នៅពេលដែលត្រូវបានចោទសួរថា ក្រុម Bayern នឹងត្រូវទប់ទល់ជាមួយនឹងក្រុម Man City បែបណា លោក Tuchel បាននិយាយថា៖ «ក្រុមរបស់លោក Pep តែងតែមានទម្រង់លេងតែមួយរបស់ខ្លួនឯង។ យើងនឹងព្យាយាមស្វែងវិធីសាស្ត្រក្នុងការទប់ទល់ទាំងក្នុងពេលគ្មាន និងពេលមានបាល់»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម