លោក Ten Hag សរសើរ​ស្មារតី​​របស់ Man Utd ក្រោយ​ស្មើ​ជាមួយ Barcelona

Rashford

លោក Erik ten Hag បាន​និយាយ​ថា ក្រុម Manchester United មាន «ស្មារតី​ប្រយុទ្ធ និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏រឹង​មាំ» ក្រោយ​ពីក្រុម​របស់​​លោក បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ ក្នុង​ការ​ប្រកួត​ដ៏រំភើប​លើ​ទឹកដីក្រុម Barcelona ដើម្បី​ធ្វើ​ឲ្យ​យុទ្ធនាការ Europa League របស់ពួក​គេ​ស្ថិត​ក្នុង​ទី​តាំង​ដូចគ្នា​​។ ក្រោយពី​បាន​ជួប​គ្នា​២លើក​ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ​ដោយក្រុម Barcelona បាន​យកឈ្នះទាំង​២​លើក ខណៈក្រុម​ទាំង​២ បាន​​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង ដើម្បី​ឈាន​ទៅកាន់​កម្រិត​​កំពូល​របស់​ពួកគេម្តង​ទៀត​។

ការ​ប្រកួត​នាកីឡដ្ឋាន Nou Camp ក្នុង​យុទ្ធនា​ការ​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២​របស់​អឺ​រ៉ុប គឺ​ជា​ការ​បោះ​ជំហាន​មួយ​ផ្សេង​ទៀតនៅ​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ក្រប​ខ័ណ្ឌ​កំពូល​វិញ​។ ក្រុម​របស់ Xavi បាន​រក​គ្រាប់​បាល់​បើកឆាក​មុន តាមរយៈ​ការ​តែត​បាល់បញ្ចូល​ទី​របស់​ខ្សែ​​ការ​ពារ Marcos Alonso នៅ​ដើម​តង់ទី​២ ប៉ុន្តែ ​ខ្សែ​ប្រយុទ្ធ​ឡើង​ទម្រង់​លេង Marcus Rashford បាន​ជួយ​ឲ្យ​ក្រុម Man United រក​បាន​គ្រាប់​បាល់​តាមស្មើ​វិញ​ភ្លាម​ៗ​។

Category Top

Barca

បន្ទាប់​មក ការ​បញ្ជូន​បាល់​ឆ្លង​របស់ Rashford ត្រូវ​បាន​ធ្វើ​ឲ្យ​ចូល​ទីខ្លួន​ឯង​ដោយ​ខ្សែ​ការ​ពារ Jules Kounde របស់ Barcelona មុន​នឹង Raphinha បាន​​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ស្ថិតក្នុងលក្ខណៈ​បើក​ចំហរ​។

លោក Ten Hag អ្នក​ចាត់ការ​ទូទៅ​របស់ Man United បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​ប្រកួត​ដ៏អស្ចារ្យ​មួយ​។ ​ក្រុម​​ទាំង​២​មានការ​វាយ​សម្រុក​ខ្លាំង​ដូចគ្នា​។ ខ្ញុំ​គិត​ថា នេះ​គឺ​ជាការ​ប្រកួត​ Champions League ហេតុនេះ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ការ​ប្រកួតនេះណាស់​។ ទី​បំផុត​ ការ​ប្រកួត​បាន​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ២-២ ហេតុនេះ យើង​ត្រូវ​តែ​បញ្ចប់​​អ្វីៗនៅកីឡដ្ឋាន Old Trafford​។ យើង​មាន​ស្មារតី​ប្រយុទ្ធ និង​ការ​ប្តេជ្ញា​ចិត្ត​ជាច្រើនក្នុង​ក្រុមនេះ​»​៕

ប្រភព​ព័ត៌​មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម