លោក Ten Hag ផ្ទុះ​កំហឹង ក្រោយ Man Utd ខ្ជះ​ខ្ជាយ​ឱកាស​គ្រប់គ្រង​តំណែង​លេខ​៤

Man utd

លោក Erik ten Hag បាន​ចោទ​ប្រកាន់​កីឡាករ​មួយ​ចំនួន​របស់​លោក​ថា មិន​បានលេង​ឲ្យ​បាន​១០០% ហើយ​លោក​ក៏​បាន​បដិសេធក្នុងការប្រើ​ប្រាស់ការ​អស់កម្លាំង​ជា​លេស​ផង​ដែរ ក្រោយពីក្រុម Manchester United  បានខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​ពង្រឹង​ទី​តាំងរបស់​ខ្លួន អំឡុង​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ ជា​មួយ​នឹងក្រុម Tottenham Hotspur កាលពីថ្ងៃព្រហស្បតិ៍​។

ក្រុម Man United ​​បានដាក់​សម្ពាធដ៏ធំ​លើ​​ប្រធានក្លិប Spurs លោក Daniel Levy អំឡុង​​ពេលនៃ​ការ​បង្ហាញពី​កម្រិត​លេង​យ៉ាង​រឹង​មាំ​ក្នុង​តង់ទី​១ នៅកឡីដ្ឋាន Tottenham Hotspur និង​ទំនង​ដូច​ជា​បាន​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏សំខាន់​ទៅហើយ ក្នុង​ការ​ប្រជែង​ដណ្តើម​លេខ​៤  ក្រោយពី​បាន​​នាំ​មុខក្នុងលទ្ធ​ផល ២-០ មុន តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ Jadon Sancho និង Marcus Rashford​។

Category Top

Spurs

លោក Ten Hag បាន​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​ថា៖ «យើង​មាន​កម្ម​វិធី​ប្រកួត​ដ៏​មមា​ញឹក​ ក្នុងក្រប​ខ័ណ្ឌ Premier League ហើយ​កម្មវិធី​ប្រកួត​នោះមិនបានផ្លាស់​ប្តូរ​ឡើយ​។ ប៉ុន្តែ​យើង​ត្រូវ​តែ​ទទួល​យក​។ នេះ​មិនមែន​ជា​លែស​នោះឡើយ​»​​។ អ្នក​ចាត់​ការ​ទូទៅរបស់ Man United រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​មាន​​ពេល​គ្រប់​គ្រាន់​ដើម្បីស្រោច​ស្រង់​។ កីឡាករ​​របស់​យើង​តម្រូវ​ឲ្យ​មានការ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​។ ថ្ងៃ​នេះ យើង​មិន​បាន​ត្រៀម​ឲ្យ​រួច​រាល់​ឡើយ​។ យើង​បាន​បាត់​បង់​ការ​ផ្តោត​អារម្មណ៍​របស់យើង​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម