លោក Ten Hag ថា Man Utd ត្រូវតែទទួលតំបន់ដែលមានបញ្ហា ក្រោយចាញ់ Sevilla

Man Utd

តំបន់ការពាររបស់ក្រុម Manchester United ត្រូវបានចាត់ទុកថា ជាដើមចមនៃបញ្ហា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីស្រោចស្រង់ឡើងវិញ ក្រោយពីការបង្ហាញពីទម្រង់លេងដ៏ទន់ខ្សោយនៅលើទឹកដីក្រុម Sevilla។

Man United បានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីក្រុម Sevilla បានផ្តួលពួកគេក្នុងលទ្ធផល ៣-០ ដើម្បីកត់ត្រាជ័យជម្នះទាំង២ជើង ៥-២ ដែលនាំឲ្យតំបន់ការពាររបស់ក្រុមបិសាចក្រហមមួយនេះ រងនូវការរិះគន់តែម្តង។

Category Top

Tenhag

ក្រោយពីបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ ២-០ តាមរយៈរបូតគ្រាប់បាល់២គ្រាប់នៅជិតបញ្ចប់ការប្រកួត ក្នុងជើងទី១ ក្រុម Man United បានសង្ឃឹមថា ពួកគេអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងទៀត បន្ទាប់ពីបានឈ្នះពាន Carabao Cup និងឈានទៅប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែ ក្តីសង្ឃឹមនោះមិនបានកើតឡើងឡើយ ខណៈដែលកំហុសរបស់ពួកគេបានធ្វើឲ្យពួកគេធ្លាក់ចេញតែម្តង ដោយ Youssef En-Nesyri បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយ Loic Bade រកបាន១គ្រាប់។

នៅពេលដែលត្រូវបានចោទសួរដោយទូរទស្សន៍ BT Sport បន្ទាប់ពីការប្រកួតនេះ ថា វាជាការប្រព្រឹត្តកំហុស១លើក ឬជាបញ្ហាដែលមានក្នុងក្រុមជានិច្ច លោក Eric Ten Hag គ្រូបង្វឹក Man United បានឲ្យដឹងថា៖ «ទេ នេះគឺជាបញ្ហាមួយ។ យើងមិនអាចរត់ចេញពីបញ្ហានេះឡើយ។ យើងត្រូវតែទទួលស្គាល់បញ្ហានោះ។ ប៉ុន្តែនៅថ្ងៃអាទិត្យនេះ យើងមានឱកាសមួយផ្សេងទៀត ដើម្បីស្តារមុខមាត់។ យើងត្រូវតែបន្តធ្វើដំណើរទៅមុខ និងបង្ហាញពីកម្រិតដ៏ខ្លាំងបន្ថែមទៀត»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម