លោក Ten Hag ចោទ Man Utd ថា​ លេង​បែប​គ្មាន​អាជីព ក្រោយ​ចាញ់ Liverpool ចាស់​ដៃ

Ten Hag

លោក Erik ten Hag បាន​ចោទ​ក្រុម Manchester United ថា លេង​បែប​គ្មាន​អាជីព​ ក្រោយពី​ពួកគេ​បាន​​រង​បរា​ជ័យដ៏ធំ និង​អាម៉ាស់​បំផុត​ក្នុងលទ្ធ​ផល ៧-០ ក្រោមស្នា​ដៃក្រុម​គូ​ប្រជែង​ដ៏​ជូរ​ចត់​របស់​ពួកគេ Liverpool កាលពីថ្ងៃ​អាទិត្យ​។

អ្នក​ចាត់​ការ​ទូទៅ​រូបនេះ បាន​បង្ហាញ​ពីការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពីបាន​ជួប​ការ​ខក​ចិត្ត​ចំពោះ​ទម្រង់លេង​ដ៏ទន់ខ្សោ​យ​របស់​ក្រុមខ្លួន ខណៈ​ដែល Liverpool បាន​បង្ហាញពី​កម្រិត​លេង​ដ៏មុតស្រួច តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​ដល់ទៅ​៦​គ្រាប់ នៅ​តង់ទី​២ ដើម្បីរក្សា​ក្តីស​ង្ឃឹមនៃ​ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។

Category Top

Man Utd

នេះ​គឺ​ជា​ការ​រង​បរា​ជ័យ​ដ៏ធំបំផុត​របស់ Man United ក្នុងក្រប​ខ័ណ្ឌ Premier League និង​ធំបំផុត​ក្នុក្រប​ខ័ណ្ឌលីគ បើ​គិត​ចាប់​តាំងពី​​ឆ្នាំ​១៩៣១​។

លោក Ten Hag បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «យើង​មិនមែន​ជាកីឡាករ​អាជីព​ទាល់​តែ​សោះ​អំពី​ការ​សម្រេច​ចិត្ត​នានា ពោល​គឺ​គិត​តែ​វាយ​សម្រុក ធ្វើ​ឲ្យ​តំបន់​ការ​ពារ​មាន​ចន្លោះ​ប្រហោង និង​ក្នុង​តំបន់​បម្រើ ហើយ​មិន​ព្យា​យាម​​ដេញ​តាមបាល់​។ បន្ទាប់​មក យើង​តាម​ពីក្រោយ ៣-០ ហើយ​បន្ទាប់​មក ការ​ប្រកួត​គឺ​បញ្ចប់​តែម្តង​»​។

គ្រូបង្វឹក​​សញ្ជាតិហូឡង់​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ បន្ទាប់មក ក្នុងនាម​ជាក្រុម​មួយ យើង​ត្រូវ​តែ​សាមគ្គី​គ្នា​។ ហើយ​នោះ​គឺ​ជា​ចំណុច​ដែល​យើង​មិនបាន​ធ្វើ​។ នោះ​គឺ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់​ផ្អើល​៕

ប្រភព​ព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម