លោក Ten Hag ចោទ​សួរ​អាជ្ញា​កណ្តាល​ពី​គោល​ការណ៍ ក្រោយ Casemiro រង​ពិន័យ​កាតក្រហម

Casemiro

លោក Erik ten Hag បាន​ចាត់ទុក​​ការ​កាត់សេចក្តី អំឡុង​ពេលក្រុម Manchester United បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជាមួយនឹងក្រុម Southampton «មិនមាន​ភាព​ស៊ី​សង្វាក់គ្នា» ក្រោយពី​ខ្សែ​បម្រើ​​ដ៏​មាន​ឥទ្ធិ​ពល បាន​​រង​ពិន័យ​កាតក្រហម នៅ​ដើម​​ទី​នៃ ការ​ប្រកួត ដែលមានន័យ​ថា កីឡាករ​រូបនេះ នឹង​ត្រូវអវត្តមាន​ការ​ប្រកួត​ក្នុង​ស្រុក​ចំនួន​៤​ប្រកួត​។

លោក Anthony Taylor បាន​​សម្រេច​ធ្វើការ​ពិន័យ​ផ្តល់​កាតក្រហម​នេះ ក្រោយពី​ត្រូវ​បាន​ស្នើ​ដោយ​ក្រុមវីដេអូ​ជំនួយ​ការអាជ្ញា​កណ្តាល (VAR) ដើម្បី​ពិនិត្យ​មើល​​រូប​ភាព​ឡើង​វិញ ក្រោយពី​បានផ្តល់​ការ​ពិន័យ​កាតលឿង​ដល់ Casemiro សម្រាប់ការ​ព្យា​យាម​ប្រជែង​ដណ្តើម​បាល់​​លើ​កីឡាករ Carlos Alcaraz​។

Category Top

Ten hag

ការ​ព្យា​យាមដណ្តើម​បាល់​​របស់ Casemiro បាន​​ធ្វើ​ឲ្យ​បាល់​ប៉ះ​ទៅនឹង​ជើងរបស់ Alcaraz​។ នេះ​គឺ​ជា​ការ​រង​ពិន័យ​កាតក្រហម​លើ​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល​វ័យ​៣១​ឆ្នាំ​រូបនេះ ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក ក្រោយ​ពី​មិន​ធ្លាប់​ទទួល​បាន​កាត​ក្រហម​សោះ អំឡុង​ពេល​លេង​ឲ្យ​ក្លិប Real Madrid និង Porto​។

លោក Ten Hag បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​គិត​​នោះគឺ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​។ កីឡាករ​មិន​ដឹង​សោះ​ពី​គោល​ការណ៍ ហើយ​យើង​បាន​ឃើញ​ករណីនេះក្នុង​ក្រប​ខ័ណ្ឌ Premier League កាលពី​ម្សិលមិញ​។ ការ​ប្រកួត​រវាងក្រុម Leicester និង Chelsea មានការ​តវ៉ា​លើ​ការ​ស៊ុត​បាល់​ប៉េណាលទី​២លើក ប៉ុន្តែ ក្រុម​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល (VAR) មិន​ចូល​អន្តរា​គមន៍ឡើយ​។ ប៉ុន្តែ ថ្ងៃនេះ ពួក​គេ​ធ្វើ​អន្តរាគមន៍»​៕

Ten Hag

ប្រភព​ព័ត៌​មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម