លោក Ten Hag កំពុងរៀបចំផែនការផ្តួល Man City ក្នុងពាន FA Cup វគ្គផ្តាច់ព្រ័ត្រ

Ten Hag

ក្រុម Manchester City កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពាន៣ជាប្រវត្តិសាស្ត្រ ហើយក្រុមដែលកំពុងតែរាំងផ្លូវរបស់ពួកគេក្នុងការសម្រេចគោលដៅនេះ គឺក្រុមរបស់អង់គ្លេសដូចគ្នា។

ក្រុមបិសាចក្រហម Manchester United បានផ្តួលក្រុម Brighton ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៧-៦ ដើម្បីកក់កៅអីរបស់ពួកគេ ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Man City ក្នុងការប្រកួតដ៏ធំបំផុតនៃកម្មវិធីកីឡាបាល់ទាត់ក្នុងស្រុករបស់ពួកគេ។

Category Top

Ma Utd

ប៉ុន្តែ ក្រុម Man City ទំនងដូចជាមិនផ្តល់ឱកាសឲ្យក្រុម Man United ដោយងាយស្រួលឡើយ ក្រោយពីបានកក់កៅអីរបស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-០។

លោក Eric ten Hag គ្រូបង្វឹកនៃក្រុម Man United បាននិយាយថា៖ «យើងចង់ឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ។ យើងបានបង្ហាញឲ្យឃើញនៅរដូវកាលនេះរួចជាស្រេចថា យើងអាចផ្តួលពួកគេបាន។ យើងក៏ធ្លាប់ចាញ់ផងដែរ ប៉ុន្តែ យើងបានបង្ហាញក្នុងការប្រកួតលើទឹកដីរបស់យើងថា យើងអាចផ្តួលពួកគេបាន ប៉ុន្តែ យើងត្រូវតែលេងឲ្យបានល្អឥតខ្ចោះ»៕

ប្រភពព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម