លោក Ten Hag៖ Man Utd នឹង​មិនមើល​ស្រាល Betis នៅ​រាត្រីនេះឡើយ

Ten Hag

ក្រុម Manchester United នឹង​មិន​ជិះ​សេះ​លែង​ដៃឡើយ នៅពេល​ដែលពួកគេ​ប្រកួត​ជា​​មួយនឹងក្រុម Real Betis ក្នុងការ​ប្រកួត​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ នៅ​រាត្រីនេះ បើ​ទោះ​បី​មាន​ប្រៀប​តាមរយៈ​ការនាំ​មុខ​ដល់ទៅ​៣​គ្រាប់​ក៏ដោយ​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Erik ten Hag​​។

Man United បានផ្តួល​​គូ​ប្រកួត​​អេ​ស្ប៉ាញ​របស់ពួកគេ ក្នុងលទ្ធ​ផល ៤-១ នៅលើ​ទឹកដីខ្លួន​​ឯង ក្រោយពី​ការរក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ពីសំណាក់​កីឡាករ Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst ពោល​គឺ​ត្រឹម​តែ​រយៈពេល​៤​ថ្ងៃ ក្រោយពីការ​ចាញ់​យ៉ាង​អា​ម៉ាស​របស់​ពួក​គេ​ក្នុងលទ្ធ​ផល ៧-០ ក្រោមស្នា​ដៃក្រុម Liverpool ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League​។​

Category Top

Fernandes

លោក Ten Hag បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃពុធ​ថា៖​ «ការ​ប្រកួត​នីមួយ​ៗ​​តែង​តែ​មានភាព​ស្វិត​ស្វាញ ហើយ​យើង​នឹង​លេង​ជាមួយនឹង​ប្រើប្រាស់​ក្រុម​ដ៏ខ្លាំង​បំផុត​របស់​យើង​»​។ អ្នក​ចាត់​ការ​ទូទៅ​រូបនេះ​បាន​បន្ថែម​​ទៀត​ថា៖ «ពិត​ណាស់ យើង​​ត្រូវ​តែ​ប្រើ​ប្រាស់ក្រុម​មួយ​ដែលអាច​សម្រប​ខ្លួន​អំឡុង​ពេលនៃ​ការ​ប្រកួត​​នេះ​។ យើង​ដឹង​ថា គូ​ប្រកួត​របស់​យើង​អាច​ធ្វើ​បាន​ ពីព្រោះពួកគេ​មាន​កីឡាករ​ឆ្នើម​ៗ​ជាច្រើន ហើយពួក​គេមាន​ជម្រើស​ជាច្រើន​។ ហេតុនេះ យើង​ត្រូវ​តែ​ដឹង​ពី​ចំណុច​នេះ ​​និង​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​ដើម្បី​ប្រកួត​ជាមួយនឹង​ពួក​​គេ​»​។

ការ​ប្រើ​ប្រាស់​ក្រុម​ដ៏ខ្លាំង​បំផុត​របស់​ខ្លួន​មានន័យ​ថា គ្រូបង្វឹក​របស់​ Man United រូបនេះ នឹង​មិនដាក់​ឲ្យ​ខ្សែ​បម្រើ Casemiro និង Fernandes ស្ថិត​ជាកីឡាករ​បម្រុងឡើយ បើ​ទោះ​បី​កីឡាករ​ទាំង​២ នឹង​ត្រូវ​​ជាប់​​ពិន័យ បើ​ទទួល​បាន​​កាត​លឿង​មួយផ្សេង​ទៀត​ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម