លោក Ten Hag៖ Fernandes នឹង​នៅ​តែ​​ស្ថិត​ជា​ប្រធានក្រុម ពេល Man Utd ប៉ះ Betis

Ten Hag

ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Bruno Fernandes នឹង​បន្ត​ធ្វើ​ជា​ប្រធានក្រុម​របស់ Manchester United ក្នុង​ពេល​​ដែល​ខ្សែ​ការ​ពារ Harry Maguire អវត្ត​មាន បើ​ទោះ​បី​រង​នូវ​ការ​រិះ​គន់​លើ​ទម្រង់លេង​របស់​គេ ក្នុងពេល​ចាញ់ក្រុម Liverpool ក្នុងលទ្ធ​ផល ៧-០ ក៏ដោយ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់លោក​គ្រូបង្វឹក Erik ten Hag នៅមុន​ពេល​ក្រុម​របស់​លោក​ប្រកួត​ជាមួយ​នឹងក្រុម Real Betis ក្នុង​ក្រប​ខ័ណ្ឌ Europa League​។

Man United បាន​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ជាមួយនឹង​កំណត់ត្រាមិនស្គាល់​ចាញ់​សោះ​ចំនួន​១១​ប្រកួត​ជាប់​ៗ​គ្នា ប៉ុន្តែ បាន​រង​​បរា​ជ័យ​ដ៏ធំផុត​​របស់​ខ្លួន បើ​គិត​ចាប់​តាំងពី​ចាញ់ក្រុម Wolverhampton Wanderers ក្នុងលទ្ធ​ផល ៧-០ កាលពី​ឆ្នាំ​១៩៣១ ស្រប​ពេលអតីត​​កីឡាករ​មួយ​ចំនួនរបស់ Man United​ បាននិយាយ​ថា Fernandes គួរ​តែ​បាត់​បង់​តំណែង​ជា​ប្រធានក្រុម​របស់​គេ ចំពោះ​ការ​បង្ហាញពី​ទម្រង់​លេង​ដ៏​អន់​របស់​គេ​។ នៅ​ពេល​ដែលត្រូវ​បាន​ចោទ​សួរ​ថា តើ​ Fernandes នឹង​បន្ត​ដឹកនាំក្រុម នៅ​ពេល​ដែល​ចាំ​បាច់ ឬ​​យ៉ាង​ណា លោក Ten Hag បាន​ប្រាប់​អ្នក​យក​ព័ត៌មានកាលពីថ្ងៃពុធ​ថា៖ «ពិត​មែន​ហើយ​​»​។

Category Top

Man Utd

នៅមុន​ពេល​ការ​ប្រកួត​ជើង​ទី​១ នៃក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រីនេះ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិ​ត​ថា រូប​គេ​កំពុង​តែ​ជួប​រដូវកាល​ដ៏អស្ចារ្យ ហើយ​រូប​គេ​បាន​លេង​ក្នុង​តួនាទី​ដ៏សំខាន់​ក្នុងក្រុម​របស់យើង​​។ រូប​គេ​ផ្តល់​ថាម​ពល​ដល់ក្រុម មាន​ចល​នា​ពេញទីលាន ក្នុង​ទម្រង់​លេង​ដ៏ត្រឹម​ត្រូវ​។ រូប​គេ​កំពុង​តែ​ដឹកនាំ និង​បង្រៀន​កីឡាករ​។ រូប​គេ​គឺ​ជា​កម្លាំង​ទឹកចិត្ត​សម្រាប់ក្រុម​ទាំង​មូល​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម