លោក Southgate សរសើរ Rashford ខណៈ​អង់គ្លេស សេ​ណេ​ហ្គាល់ និង​អាមេរិក​ ទៅ​​វគ្គ​១៦​ក្រុម

Rashford10

លោក Gareth Southgate បាន​ផ្តល់ការ​កោត​សរសើរពេញ​មាត់​ដល់ Marcus Rashford ក្រោយពី​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អង់គ្លេស​រូបនេះ បាន​រក្សា​​ទម្រង់​លេង​ដ៏​មុតស្រួច​របស់​​គេ​តាមរយៈ​ការ​ជួយ​ឲ្យ​ប្រទេស​របស់​គេ ឈាន​ទៅ​ប្រកួត​វគ្គ​១៦ក្រុមចុងក្រោយ​នៃព្រឹត្តិការណ៍ World Cup ខណៈ​​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​វេលស៍ កាលពីថ្ងៃ​អង្គារ​។

Rashford បាន​ជួយ​ឲ្យ​អង់គ្លេស ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ដើម្បី​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​សេ​ណេ​​ហ្គាល់ នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ខណៈ​ដែល​​ការ​ស៊ុត​បាល់ពិន័យ​ free-kick បញ្ចូល​ទី​យ៉ាងល្អ​​របស់​គេ បាន​​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន នាកីឡដ្ឋាន Ahmad bin Ali​។

Category Top

senegal

ខ្សែ​បម្រើ​ប្រយុទ្ធ Phil Foden បាន​បន្ថែម​គ្រាប់​បាល់​នាំមុខ​​របស់​អង់គ្លេស ភ្លាម​ៗ​បន្ទាប់​ពីនោះ ហើយ Rashford បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ម្តង​ទៀត ដើម្បី​ធានា​ថា ក្រុម​របស់​លោក Southgate បាន​បញ្ចប់ក្នុង​​ចំណាត់​ថ្នាក់​លេខ​១​ក្នុងពូល B​។

ក្នុងការ​ប្រកួត​គូផ្សេង​ទៀត​ក្នុង​ពូល​A ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ បានផ្តល់​ការ​ខក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​អេក្វាទ័រ តាម​រយៈការយកឈ្នះ​ក្នុងលទ្ធផល ២-១ ដើម្បី​បញ្ចប់​ក្នងចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ហូឡង់​។

USA

ដោយឡែក លោក Gregg Berhalter គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​​អាមេរិក បាន​​និយាយ​ថា ក្រុម​របស់​លោក​សម​នឹង​​ឈ្នះកៅអី​ទៅវគ្គ​១៦ក្រុម​​ចុងក្រោយ ក្រោយ​ពី​ពួកគេ​បានផ្តួលក្រុម​ជម្រើស​ជាតិ​​អុីរ៉ង់ ក្នុងលទ្ធ​ផល ១-០ ដើម្បី​ឡើង​ទៅ​ជួប​ជាមួយនឹងក្រុម​​ជម្រើស​ជាតិហូ​ឡង់ ក្នុង​វគ្គ​បន្ត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម