លោក Southgate បញ្ជាក់​ថា អង់គ្លេស នឹង​លត់​ជង្គង់ ក្នុង​ការ​ប្រកួត World Cup

kand-and-team

លោក Gareth Southgate បាន​និយាយ​កាលពីថ្ងៃ​អាទិត្យ​ថា ក្រុម​បាល់ទាត់ជម្រើស​ជាតិ​​​អង់គ្លេស នឹង​លត់​ជង្គង់ នៅមុនពេល​ការ​ប្រកួត​ World Cup របស់​ពួកគេ​ក្នុង​ប្រទេស​កាតា ដើម្បី​​ផ្ញើ​សារ​​ដ៏​សំខាន់​មួយ​ស្តីពី «ភាព​រួម​គ្នា​តែមួយ»​។

នៅមុន​ពេលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ធ្វើ​ការ​ប្រកួត​បើកឆាកក្នុងពូល B ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ក្នុង​ទីក្រុង​ដូ​ហា លោក Southgate បាន​ប្រឈមមុខ​​នឹង​ការ​ចោទ​ជា​សំណួរ​ជាច្រើន អំពី​រឿង​នយោ​បាយ ជា​ពិសេស​ការ​រំពឹង​ទុក របស់​ក្រុម​លោក​។ ការ​ត្រៀម​ខ្លួន​សម្រាប់យុទ្ធនាការ ត្រូវ​បាន​គ្រប​ដណ្តប់​​ដោយ​ភាព​ចម្រូង​ចម្រាស់​ជាច្រើន ជុំ​វិញ​ការ​ប្រព្រឹត្ត​របស់​កាតា លើ​កម្ម​ករ​អន្តោ​ប្រវេសន៍ ស្ត្រី​ និង​សហ​គមន៍​ស្រឡាញ់​ភេទ​ដូចគ្នា​។

Category Top

Southgate

ក្រុម​ជម្រើស​ជាតិអង់គ្លេស មិន​បាន​លត់​ជង្គង់ ដែល​ជា​កាយវិការ​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍ និងទម្រង់ផ្សេង​ទៀត​នៃការ​រើស​អើង ក្នុង​ការ​ប្រកួត​នា​ពេលថ្មី​ៗ​របស់ពួកគេ កាលពី​ខែ​កញ្ញា​។ សកម្មភាព​នៃ​កាយ​វិការ​នេះ ក៏​​មាន​ការ​ធ្លាក់​ចុះ​ក្នុងក្រប​ខ័ណ្ឌ Premier League ផង​ដែរ ប៉ុន្តែ កីឡាករ​រសប់​លោក Southgate បានយល់​ស្រ​បថា ពួកគេ​គួរ​តែ​អវត្តន៍ នៅមុនពេលការ​ប្រកួត World Cup​។

គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹថា៖ «យើ​ងមាន​អារម្មណ៍​ថា វា​គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​ដ៏​រឹងមាំ​មួយ ដែលនឹង​ផ្សព្វផ្សាយ​ទូ​ទាំ​ងពិភព​លោក ជា​ពិសេស​ដល់​​យុវ​ជន និង​ដើម្បី​បង្ហាញ​ថា ការ​រួមគ្នា​តែមួយ ពិត​ជា​សំខាន់​ណាស់​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម