លោក Scaloni ប្រាប់​កូនក្រុម​កុំ​ឲ្យ​បែកអារម្មណ៍ ក្រោយ​​អាហ្សង់ទីន ទម្លាក់ ក្រូ​អាស៊ី

Messi

លោក Lionel Scaloni គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ទទួល​ស្គាល់​ថា វា​ពិត​ជាលំបាក​ណាស់​​ក្នុងការរក្សា​ធ្វើ​ឲ្យ​អារម្មណ៍នៅ​មូលនោះ ក្រោយពី​​ក្រុម​របស់​លោក បាន​ផ្តួលក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី ក្នុងការ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ​​នៃ​ព្រឹត្តិការណ៍ World Cup កាលពីថ្ងៃ​អង្គារ ទី​១៣ ខែ​ធ្នូ ប៉ុន្តែ បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​របស់​លោក ប្រមូល​​អារម្មណ៍​ឡើង​វិញ សម្រាប់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។

ប្រធានក្រុម Lionel Messi បាន​ស៊ុត​បាល់​ប៉េណាល់ទី​បញ្ចូល​ទី​១​គ្រាប់ និង​​បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Julian Alvarez ដែល​លេង​ឲ្យ​ក្លិប Manchester City រក​បាន​២​គ្រាប់​ផ្សេង​ទៀត ខណៈដែលក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​​ទទួល​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ៣-០ នាកីឡដ្ឋាន Lusail ដើម្បី​ឈាន​ទៅកាន់​ការ​​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខនេះ ដោយ​ត្រូវប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​ម៉ា​រ៉រុក ឬ​ម្ចាស់​ការ​ពារ​ជើង​ឯក បារាំង​។

Category Top

Modric

លោក Scaloni ដែល​​ក្រុម​របស់​លោក​បាន​រក​គ្រាប់​បាល់​បើកឆាក ពីការ​ស៊ុត​​បាល់ប៉េណាល់ទី ដែលត្រូវ​បានផ្តល់ឲ្យ ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​លើ​ Alvarez នៅនាទី ទី​៣០​នោះ បាន​ឲ្យដឹងថា៖ «រឿង​ដែល​ពិត​នោះ​គឺ​ថា​លទ្ធ​ផល​នេះ មិន​បានឆ្លុះ​បញ្ចាំង​ពីកា​ប្រកួតនេះឡើយ​។ ខ្ញុំ​គិត​ថា យើង​សម​នឹង​ទទួល​បាន​ជ័យ​ជម្នះ ប៉ុន្តែ មិន​មែន​ជាមួយ​នឹង​គ្រាប់​បាល់ច្រើន​បែប​នេះឡើយ​»​។

លោក Scaloni បាន​រំពឹង​ទុក​ថា ក្រុម​របស់​លោក នឹង​ជួបការ​ប្រកួត​ដ៏​តាន​តឹង​ពេល​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​​ជាតិ​ក្រូ​អាស៊ី​ ដែលមាន Luka Modric​។ លោក​បាន​ឲ្យដឹងថា៖ «ដំបូង​ឡើយ ពួក​គេ​បាន​គ្រប់គ្រង​បាល់​បានច្រើន។ ប៉ុន្តែ យើង​ដឹង​ថា វា​​អាច​កើតឡើង ពីព្រោះ​ពួកគេ​មាន​ខ្សែ​បម្រើ​ដ៏ឆ្នើម​ចំនួន​៣នាក់ ដែល​បាន​លេង​ជាមួយ​គ្នា​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ និង​ស្គាល់គ្នា​ច្បាស់​។ យើងពិត​ជា​រំភើប​ដែល​បាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​នេះ​គឺ​ជា​រឿង​ដែល​ត្រូវ​អប​អរ ប៉ុន្តែ វាមិន​ទាន់ចប់នៅឡើយ​ ហេតុនេះ យើង​ត្រូវ​តែ​ផ្តោតលើ​ការ​ប្រកួត​បន្ទាប់​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម