លោក Scaloni៖ អាហ្សង់ទីន នឹងមិនមើល​ស្រាល អូស្ត្រាលី ឡើយ ពេល​ជួប​គ្នា​វគ្គ​១៦​ក្រុម

Argentina

លោក​គ្រូបង្វឹក Lionel Scaloni បាន​បញ្ជាក់​ថា អាហ្សង់ទីន ដែលជាក្រុម​គីឡូ​ធ្ងន់​ក្នុង​ព្រឹត្តិការណ៍ World Cup នឹង​មិនមើល​ស្រាល​លើ​ក្រុមជម្រើស​ជាតិ​អូស្ត្រាលី​ឡើយ ក្រោយពី​បាន​​ជួប​ការ​ខក​ចិត្ត​រួច​ជាស្រេច​ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​​អា​រ៉ាប៊ី​សា​អ៊ូឌីត ក្នុង​ការ​ប្រកួត​បើកឆាក​របស់ពួកគេ​ក្នុង​យុទ្ធនាការ​នេះ​។

ក្តី​សង្ឃឹម​របស់​អាហ្សង់ទីន ក្នុង World Cup បាន​ធ្លាក់​ចូល​ក្នុង​ហានិភ័យ ក្រោយ​ពីពួកគេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អា​រ៉ាប៊ី​សាអ៊ូឌីត ក្នុងការ​ប្រកួត​បើកឆាក​នៃ​ពូល C របស់​ពួកគេ​។ ប៉ុន្តែ អាហ្សង់ទីន បាន​ស្រោច​ស្រង់​វិញ​បាន​យ៉ាងល្អ តាមរយៈ​ការ​យកឈ្នះ​ទាំង​លើ​ក្រុម​ជម្រើស​ជាតិម៉ិក​ស៊ិក និង​ប៉ូឡូញ ក្នុងលទ្ធ​ផល ២-០ ដូច​ជា ដើម្បី​បញ្ចប់​ដោយការ​ឈរ​លេខ​១​ក្នុងពូល និង​ដើម្បី​ជួប​ជា​មួយនឹងអូស្រ្តាលី ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

Category Top

Australai

ក្រុម​ជម្រើស​ជាតិ​អូ​ស្ត្រាលី បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ពូល D ដោយ​មាន​៦ពិន្ទុ បើ​ទោះ​បី​បាន​​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៤-១ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​បារាំង នៅ​ថ្ងៃ​បើកឆាកក៏​ដោយ ប៉ុន្តែ ពួក​គេ​បាន​ស្រោច​ស្រង់​វិញ តាមរយៈ​ការយកឈ្នះ​លើ​ក្រុមជម្រើស​ជាតិ​ទុយណេ​ស៊ី និង​ដា​ណឺម៉ាក ក្នុង​លទ្ធ​ផល ១-០ ដូច​គ្នា​។

លោក Scaloni បាន​ប្រាប់​អ្នក​យក​ព័ត៌មានកាល​ពីថ្ងៃ​ពុធ​ថា៖ «ពួក​គេ​ជាក្រុម​ខ្លាំង​។ យើង​បាន​ឃើញ​រួច​ហើយ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​​​អា​រ៉ាប៊ី​សា​អ៊ូឌីត។ ប្រសិន​បើ​អ្នក​គិត​ថា អូស្ត្រាលី នឹង​ផ្តល់​ភាព​ងាយស្រួល អ្នក​គិត​ខុស​ហើយ ពីព្រោះពួក​គេ​បាន​បង្ហាញ​ថា ពួកគេ​អាច​ឆ្លង​ផុត​ពេល​ប៉ះ​ជាមួយនឹងក្រុម​ខ្លាំង​ៗ ក្នុង World Cup នេះ​»​​។ អាហ្សង់ទីន នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​អូស្ត្រាលី ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍ ចុ​ង​សប្តាហ៍​នេះ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម