លោក Renard ជំ​រុញ​ឲ្យ​កីឡាករ​អា​រ៉ាប៊ី​សា​អ៊ូឌីត បង្កើត​ការ​​ចង​ចាំ​ជា​រៀង​រហូត​ក្នុង World Cup

renard

លោក​គ្រូបង្វឹក Herve Renard កាលពីថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា បាន​អំពាវនាវ​​​ឲ្យ​កីឡាករ​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អា​​​​រ៉ា​ប៊ី​សាអ៊ូឌីត ព្យា​យាម​ធ្វើ​យ៉ាង​ណា ​បង្កើត​​រឿង​ដ៏គួរ​ឲ្យកត់​សម្គាល់មួយ​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​កាតា និង​បង្កើត​ការ​​ចង​ចាំ​ជា​រៀង​រហូត​​។

ការ​និយាយ​លើកទឹក​ចិត្តកីឡាករ​របស់​លោក​ Renard សញ្ជាតិ​បារាំង ក្នុង​ពេល​សម្រាក​តង់​ទី​១ មុននឹងក្រុមជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត បំពេញការ​វាយ​​ដ៏​មិន​នឹកស្មាន​ដល់​លើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​។ រូបភាព​វីដេអូ​ដែល​បង្ហាញពី​​​លោក Renard ក្នុង​ពេលនិយាយ​ទៅកាន់​កីឡាករ​របស់​ខ្លួន ក្នុង​ពេល​ពួក​គេ​តាម​ពីក្រោយ ១-០ តាម​រយៈ​គ្រាប់​បាល់​របស់ Lionel Messi នៅមុន​ពេល​ពួក​គេ​យកឈ្នះ​ក្នុងលទ្ធ​ផល ២-១ ក្នុង​ព្រឹត្តិការណ៍ World Cup បាន​ស្រូប​ទាញ​អ្នក​ចូល​មើល​រាប់​​ម៉ឺននាក់​។

Category Top

Saudi Arabia

លោក​បាន​ទទួល​ស្គាល់​ថា ការនិយាយ​ពីក្រុម​លោក មិនមាន​ឥទ្ធិ​ពល​ខ្លាំង​ដល់​ក្រុម​របស់​លោក​ឡើយ​។ ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ នៅមុន​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ម៉ិក​ស៊ិក ក្នុងការ​ប្រកួត​​ចុងក្រោយ​នៃពូល​របស់​ពួក​គេ​ លោក Renard បាន​និយាយ​ថា៖ «ខ្ញុំ​បាន​អនុ​ញ្ញាតឲ្យ ថតកា​រនិយាយ​ជាមួយ​នឹងកីឡាករ​ ដែលមាន​រយៈ​ពេល​១​នាទី ហើយ​ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់ ពីព្រោះ​ការ​និយាយ​​នោះ​បានផ្តល់​នូ​វការ​តប​ស្នង»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ខ្ញុំ​​ធ្វើ​ជា​គ្រូបង្វឹក​​អស់​រយៈពេល​ច្រើន​ជាង​២០ឆ្នាំហើយ ហើយ​ខ្ញុំ​អាច​ប្រាប់​បាន​ថា ការ​លើក​ទឹក​ចិត្ត​កីឡាករមិន​ផ្តល់​ផល​តប​ស្នង​ជានិច្ច​ឡើយ​»​។

ក្រោយពី​បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​​អា​ហ្សង់ទីន និង​ចាញ់​​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ អា​រ៉ាប៊ី​សា​អ៊ូឌីត ចាំបាច់​ត្រូវ​តែ​ផ្តួល​ម៉ិក​ស៊ិក នៅ​រាត្រី​​ថ្ងៃពុធ ទី​៣០ ខែ​វិច្ឆិកា នេះ ក្នុងការ​ប្រកួត​ចុងក្រោយ​នៃពូល C របស់​ពួកគេ ដើម្បី​កក់កៅអី​ទៅ​វគ្គ​បន្ត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម