លោក Potter អំពាវនាវ​ឲ្យមាន​​កា​រអត់​ធ្មត់ ក្រោយ Chelsea ចាញ់ Spurs

Potter

លោក Graham Potter គ្រូបង្វឹក​ក្រុម Chelsea បាន​​និយាយ​ថា លោក​បាន​យល់ច្បាស់​ពី​មូល​ហេតុ​ដែល​អ្នក​គាំទ្រ​កំពុង​តែ​ចោទ​សួរ​ថា តើ​លោក​នឹង​បន្ត​កាន់​តំណែង​របស់​លោក​ក្នុង​រយៈ​ពេល​យូរ​ប៉ុណ្ណា​ដែរ ក្រោយពីការ​រង​បរា​ជួយ​កាលពីថ្ងៃ​អាទិត្យ ប៉ុន្តែ គ្រូបង្វឹក​រូបនេះ បាន​បញ្ជាក់​ថា ជោគ​វាសនា​ខុស​គ្នា​ស្រឡះ​របស់​គ្រូបង្វឹក​នៃ​ក្លិប​កំពូល​នានា បាន​​បង្ហាញ​ថា លោក​អាច​ផ្លាស់ប្តូរ​ស្ថានភាព​នានា បាន​យ៉ាង​ឆាប់រហ័ស​។

ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ នៅលើ​ទឹកដីក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ដូចគ្នា Tottenham Hotspur ដែល​ជា​ការ​ចាញ់​ជាលើក​ទី​១៣​ក្នុង​ចំណោម​១៥​ប្រកួត ក្នុង​​រាល់​យុទ្ធនា​ការ​ទាំង​អស់ លោក Potter បាននិយាយ​ថា លោក​ពិត​ជា​អស់​សង្ឃឹម និង​ខ​ក​ចិត្ត ដោយ​សារ​តែ​លទ្ធផល​កាលពី​ពេលថ្មី​ៗនេះ​។

Category Top

Kane

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​ភាព​អត់​ធ្មត់ របស់​ម្ចាស់​ក្លិប Chelsea សញ្ជាតិ​អាមេរិក ដែលមក​ទល់​ពេល​នេះ ​បាន​បង្ហាញពី​ភាព​អត់​ធ្មត់​ជាង​អតីត​ម្ចាស់​ក្លិប​តោ​ខៀវ​គឺ​លោក Roman Abramovich ដែល​ធម្ម​តា​នឹង​បណ្តេញ​គ្រូបង្វឹក​ចេញ បន្ទាប់​ពី​ជួប​លទ្ធផល​មិនល្អ ៣ ទៅ​៤លើក​នោះ លោក Potter បាន​ឆ្លើយ​ថា៖ «ប្រាកដ​ណាស់ គេ​តែង​តែ​សួរ​សំណួរ​នេះ​ជានិច្ច​»​។

គ្រូបង្វឹក​រូបនេះ បាន​លើក​យក​ពី​របៀប​ដែល​លោក Mikel Arteta បាន​ដឹកនាំ​ឲ្យ​ក្រុម Arsenal ឈាន​ទៅកាន់​កំពូល​តារាងនៃក្រ​ប​ខ័ណ្ឌ Premier League នៅ​រដូវ​កាលនេះ ក្រោយពី​បាន​រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​​អ្នក​គាំទ្រ​ក្រុមកាំភ្លើងធំ នៅឆ្នាំ​មុន​ នៅពេល​ដែលពួកគេ​បាន​ជួប​ភាព​ត្រដាប​ត្រដួស​៕

ប្រភ​ព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម