លោក Potter បញ្ជាក់​ថា ការ​ដឹកនាំ​ Chelsea គឺ​ជា​ការ​ងារ​ដ៏លំបាក​បំផុត

Potter

លោក Graham Potter បាន​បញ្ជាក់​ថា លោក​បាន​ជួប​ការ​ងារ​ដ៏លំបាក​បំផុតក្នុង​កីឡា​បាល់ទាត់ ខណៈ​ដែល​កំពុង​ញាំ​ញី​ដោយ​របួស​កីឡាករ ហើយChelsea កំពុង​តែ​ព្យា​យាម​បង្កើត​ឲ្យ​ការ​រំពឹង​ទុក​នានា ក្រោយពីការ​ចូល​កាន់​កាប់​របស់​លោក Todd Boehly លើ​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយនេះ​។

ក្រុម​របស់​លោក Potter កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​១០ នៅលើ​តារាងនៃក្រប​ខ័ណ្ឌកំពូល បើ​ទោះ​បី​លោក Boehly បាន​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​ៗ ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប​រហូត​ដល់ទៅ​៣៥០​លាន​ផោន (ស្មើ​នឹង​៤២៥លានដុល្លារ​អាមេរិក) ចាប់​​តាំងពី​ចុង​រដូវកាល​មុន​ក៏ដោយ​។

Category Top

ក្រោយពី​ត្រូវ​បាន​ជួល​ឲ្យ​ជំនួស​កន្លែង​របស់​លោក Thomas Tuchel កាលពី​ខែ​កញ្ញា លោក Potter អតីតគ្រូបង្វឹក​របស់​ក្លិប Brighton បាន​ចាប់​ផ្តើម​ឮសំឡេង​ឲ្យ​មានការ​បណ្តេញ​រូប​លោក​ចេញ ត្រឹម​តែ​រយៈពេល​៤​ខែ​ក្រោយមក​ប៉ុណ្ណោះ​។ អ្នកគាំទ្ររបស់​ក្រុម​តោ​ខៀវ បាន​​បន្ថែម​សម្ពាធ​លើ​លោក Potter អំឡុង​ពេល​ពួកគេ​ចាញ់​ក្នុងលទ្ធផល ៤-០ ក្នុង​ការ​ប្រកួត​ពាន FA Cup កាលពីថ្ងៃ​អាទិត្យ លើ​ទឹកដីក្រុម Manchester City ដែលនៅ​ពេល​នោះ ពួកគេ​បាន​ស្រែក​ច្រៀង​ចម្រៀង​​​ឈ្មោះ​លោក Tuchel និង​អតីត​ម្ចាស់​ក្លិប​គឺលោក Roman Abramovich​។

Chelsea

ការ​ញាំ​ញី​ដោយ​របួស​ក្នុង​ក្រុម បាន​ធ្វើ​ឲ្យ​លោក Potter អវត្ត​មាន​តារាឆ្នើម​ៗ​ជាច្រើន​ ក្នុងនោះ​រាប់​បញ្ចូល​ទាំង N’Golo Kante, Ben Chilwell និង Reece James ផងដែរ ហើយ​វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែលអ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea រូប​នេះ ​ចាត់ទុក​ការ​ងារ​របស់​លោក​គឺ​ជា​ការ​ងារ​ដ៏លំបាក​​បំផុត​ក្នុងកីឡានេះ​។

នៅមុន​ពេល​​ដឹក​នាំក្រុម​ទៅ​​ប្រកួត​ជាមួយនឹង​ក្រុម Fulham នៅ​រាត្រីនេះ លោក Potter បាន​ប្រាប់​​​អ្នក​យក​ព័ត៌​មានថា៖ «ខ្ញុំ​មាន​ការ​គោរព​ដ៏ធំ​ធេង​ចំពោះ​ម្ចាស់​ក្លិប ហើយ​អ្វី​ដែលពួកគេ​​សម្រេច​បាន និង​អ្វី​ដែលពួក​គេ​បាន​ធ្វើ​។ ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​ការ​ងារ​ដ៏លំ​បាក​បំផុត​ក្នុង​កីឡា​បាល់ទាត់​ ដោយ​សារ​តែមានការ​ផ្លាស់ប្តូរ​ថ្នាក់ដឹក​នាំ និងការ​រំពឹង​ទុក​ជាច្រើន​​»៕

ប្រភពព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម