លោក Potter ទទួល​ស្គាល់​ថា ការ​ចាញ់​ក្រោមស្នា​ដៃ Brighton គឺ​ជា​រឿ​ដ៏​ឈឺ​ចាប់

Potter

ការ​វិល​ត្រឡប់​របស់ Graham Potter ទៅកាន់​ទឹកដីក្រុម Brighton & Hove Albion មិន​បាន​ផ្តល់​ផល​គាប់​ប្រសើរដូច​ការ​​គ្រង​ទុក​ឡើយ កាលពីថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា ឆ្នាំ​២០២២​។

ក្រុម​តោ​ខៀវ Chelsea បាន​រង​បរា​​ជ័យ​យ៉ាង​អា​ម៉ាស ក្នុងលទ្ធផល ៤-១ នៅលើ​ទឹកដីក្រុម Brighton​ ប៉ុន្តែ លទ្ធផល​នេះ មិន​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​ទាំង​ស្រុងក្នុងការ​ប្រកួតនេះ​ឡើយ​។ ក្រុម Brighton បាន​បង្កើត​ឲ្យ​មាន​ឱកាស​បន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​​។ ក្រុម Brighton បាន​បង្ហាញពី​ភាពមុតស្រួច​ ក្នុង​តំបន់​ប្រយុទ្ធ តាមរយៈ​ការ​​ស៊ុត​បាល់បញ្ចូល​ទី​​២​គ្រាប់ ក្នុងចន្លោះ​ពេល​ត្រឹម​តែ​១៤នាទីដំបូងនៃ​ការ​​ប្រកួតនេះ​។

Category Top

Chelsea

ពួក​គេ​បាន​នាំមុខ​ដល់ទៅ​ ៣-០ នៅ​ត្រឹម​តង់ទី​១ ហើយ​បើទោះ​បី​ Chelsea បាន​វាយ​បក​វិញ​១​គ្រាប់​ នៅ​ដើម​តង់ទី​១​ក៏ដោយ កីឡាករ Pascal Gross បាន​រក​គ្រាប់​បាល់​ទី​៤​សម្រាប់​ក្រុម​របស់​ខ្លួន និង​ជា​គ្រាប់​បាល់ចុងក្រោយ​ក្នុងការ​ប្រកួត​។ អ្នក​គាំទ្រនៃក្រុម​ម្ចាស់​ផ្ទះ នៅកីឡដ្ឋាន American Express Community បាន​នាំ​គ្នា​ស្រែក​ចំអក​ឲ្យ​លោក Potter និង​បាន​ស្រែក​ច្រៀង​ចម្រៀង​បែប​ចំអកក្នុង​ការ​ប្រកួត​នេះ​ផងដែរ។

បន្ទាប់​ពីការ​ប្រកួតនេះ អតីត​គ្រូបង្វឹក​របស់​ក្រុម Brighton រូប​នេះ បាន​ប្រាប់​អ្នក​​យក​ព័ត៌មាន​ថា៖ «ពិត​ណាស់ លទ្ធផល និង​ការ​រង​បរា​ជ័យ​គឺ​ជា​រឿង​ដ៏​​ឈឺ​ចាប់​។ យើង​ពិត​ជាមិនអាច​ស្រោច​ស្រង់​បាន​ឡើយ​។ នៅពេល​ដែលអ្នក​ បាន​សម្តែងនូវ​​ការគាំទ្រ​ខ្លាំង វាពិត​ជាលំបាក​សម្រាប់​យើង​។ លទ្ធផល​ពិត​ជា​ផ្តល់​នូវ​ការ​ឈឺ​ចាប់​ណាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម