លោក Potter ថា លោក​បាន​ជួប​រាត្រី​ដ៏​រីក​រាយ​បំផុត ក្រោយ Chelsea ទៅ​វគ្គ​បន្ត

Potter

លោក Graham Potter បាន​ជួប​​រាត្រី​ដ៏​រីក​រាយ​បំផុត​ក្នុង​អាជីព​របស់​លោក​ជាមួយនឹងក្លិប Chelsea ក្រោយពី​ក្រុម​របស់​លោក​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ ដោយបាន​ទម្លាក់​ក្រុម Borussia Dortmund ចេញពីក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ទាំង​២​ជើង ២-១ ក្រោយ​ពី​បាន​ផ្តួល​ក្រុម Dortmund ២-០ នៅកីឡដ្ឋាន Stamford Bridge កាលពី​រាត្រី​ថ្ងៃ​អង្គារ​។

ជាមួយ​គ្នា​នេះ ក៏មាន​ភាព​ចម្រូង​ចម្រាស់​​ជុំវិញ​គ្រាប់​បាល់​ឈ្នះ​របស់ Kai Havertz ខណៈ​ដែលការ​ស៊ុត​បាល់​ប៉េណាល់ទី​របស់​គេ មិនចូល​ទី នៅមុន​ពេល​ស៊ុត​បាល់បញ្ចូល​ទី​ប៉េណាល់ទីម្តង​ទៀត​ចូល​ទី ដោយ​សារ​តែការ​​រត់​ចូល​តំបន់គ្រោះ​ថ្នាក់​មុន​សំឡេង​កញ្ចែ​។ ប៉ុន្តែ លោក Potter មិន​ចាប់​អារម្មណ៍​នៅលើ​ចំណុច​នេះ​ឡើយ ខណៈ​ដែល​លោក​បាន​ជួប​សំណាង​ដែល​លោក​ត្រូវ​ការ​។

Category Top

Sterling

នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា លោកមានអារម្មណ៍​បែប​ណា លោក Potter បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំមិន​ប្រាកដ​ក្នុង​ចិត្ត​ឡើយ​។ ខ្ញុំមាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ខ្លួន​របស់​ខ្ញុំ​។ នេះ​គឺ​ជា​ការ​ប្រកួត​ដ៏តាន​តឹង​។ យើង​​លេង​បាន​យ៉ាងល្អ នៅ​តង់ទី​២ និងបាន​បង្កើត​ឱកាស​ល្អ​មួយ​ចំនួន​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ជួស​ពួកគេ ដោយ​សារ​តែ​ពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ក្រុមទាំង​អស់​មាន​អារម្មណ៍​យ៉ាង​រីក​រាយក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​។ គ្រប់គ្នា​រីក​រាយ​។ យើង​ឆ្លង​ផុត​ដំណាក់​កាល​ដ៏លំបាក​ ហើយ​យើង​បាន​ជម្នះ​ឧបស័គ្គ​ជាច្រើន​»​៕

ប្រភព​ព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម