លោក Pioli នៅតែមានសុទិដ្ឋិនិយម ទោះបី AC Milan ចាញ់ Inter ក្នុងជើងទី១

Inter

លោក Stefano Pioli អ្នកចាត់ការទូទៅរបស់ក្រុម AC Milan នៅតែមានសុទិដ្ឋិនិយម បើទោះបីក្រុមរបស់លោកបានរងបរាជ័យក្រោមស្នាដៃក្រុម Inter Milan ក្នុងលទ្ធផល ២-០ នាការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធក៏ដោយ ស្របពេលដែលលោកក៏បានទទួលស្គាល់ពីភាពមុតស្រួចរបស់គូប្រកួតរបស់លោកផងដែរ។

ក្រុម Inter បានស៊ុតបាល់បញ្ចូលទី២គ្រាប់បាល់នៅដើមតង់ទី១ តាមរយៈខ្សែប្រយុទ្ធ Edin Dzeko និង Henrikh Mkhitaryan ហើយនិងនាំយកគ្រាប់បាល់នាំមុខនេះ ទៅកាន់ការប្រកួតជើងទី២ នាកីឡដ្ឋាន San Siro នៅរាត្រីថ្ងៃអង្គារ សប្តាហ៍ក្រោយ។

Category Top

Edin Dzeko

លោក Pioli បានប្រាប់ទូរទស្សន៍ Amazon Prime Italia ថា៖ «អ្វីដែលជាការពិតនោះគឺថា ក្រុម Inter លេងបានល្អប្រសើរជាងក្នុងតង់ទី១ ដោយបានស៊ុតបាល់បញ្ចូលទី២គ្រាប់ ស្របពេលដែល AC Milan បានបង្ហាញពីកម្រិតលេងល្អប្រសើរនៅតង់ទី២ ប៉ុន្តែ មិនអាចរកបានគ្រាប់បាល់បញ្ចូលទី»។ ការរងបរាជ័យក្រោមស្នាដៃក្រុម Inter គឺជាចាញ់ជាលើកទី៣របស់ AC Milan ក្រោមស្នាដៃក្រុមស្ថិតក្នុងទីក្រុងតែមួយរបស់ពួកគេ ក្នុងរដូវកាលតែមួយ ដែលជាលទ្ធផលដែលពួកគេមិនធ្លាប់បានជួបសោះបើគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៩៥-១៩៩៥។

AC Milan ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុម Inter ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីខែកញ្ញា នៅមុនពេលរងបរាជ័យ២លើកជាប់ៗគ្នា ក្នុងលទ្ធផល ៣-០ ក្នុងពាន Italian Super Cup និង ១-០ ក្នុង Serie A៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម