លោក Pioli៖ ការ​ខក​ចិត្តក្នុង Serie A នឹង​ជះ​ឥទ្ធិ​ពល​ដល់ AC Milan ពេល​ប៉ះ Spurs រាត្រីនេះ

Spurs

ក្រុម AC Milan នឹងមិន​រង​ឥទ្ធិពល​អាក្រក់​​ដោយ​សារ​តែ​ការ​រង​បរា​ជ័យ​ក្នុងការ​ប្រកួតនៃ​ក្រប​ខ័ណ្ឌ Serie A កាលពី​ចុង​សប្តាហ៍​ថ្មី​ៗនេះឡើយ នៅពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Tottenham Hotspur ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​២ នៅ​រត្រីនេះ​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Stefano Pioli​។

ក្រុម​របស់​អ៊ីតាលីមួយនេះ បានផ្តួលក្រុម Spurs ក្នុងលទ្ធ​ផល ១-០ នៅកីឡដ្ឋាន San Siro កាលពី​ខែមុន ប៉ុន្តែ​បាន​ជួប​ការ​ខកចិត្តក្នុងការ​ប្រកួតក្រ​ប​ខ័ណ្ឌ Serie A ខណៈ​ដែល​កំណត់ត្រា​ឈ្នះ​ជាប់​ៗ​គ្នារបស់ពួក​គេ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ បានប​ញ្ចប់​ ក្រោយពី​ចាញ់ក្រុម Fiorentina ក្នុងលទ្ធ​ផល ២-១​។

Category Top

AC Milan

លោក Pioli បានប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពី​ថ្ងៃ​អង្គារ​ថា៖ «នេះ​គឺ​ជា​រឿង​រ៉ាវ​ផ្សេង​គ្នា​ បើ​ធៀប​ទៅនឹង​ការ​ប្រកួត​នៅ​ទីក្រុង Florence ប៉ុន្តែ ក៏​ខុស​គ្នា បើ​ធៀប​ទៅនឹង​ការ​ប្រកួត​ជើង​ទី​​១​ ផងដែរ​។ ខ្ញុំ​គិត​ថា នឹង​មានការ​បញ្ចេញ​ប្រតិ​កម្ម​ផ្សេង​គ្នា​ពីក្រុម Spurs​។ ក្រុម Tottenham នឹង​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ជា​នៅ​ San Siro​»​។

ក្រុម​ភ្ញៀវ ​នឹង​ឈា​ន​ទៅកាន់​ការ​ប្រកួតនៅ​រាត្រី​នេះ​ទាំង​ការជឿជាក់ ខណៈដែល​ខ្សែ​ប្រយុទ្ធ Brahim Diaz និង Olivier Giroud នឹង​វិល​ចូល​លេង​វិញ សម្រាប់​ការ​ប្រកួតនេះ ក្រោយពីពួកគេ​បាន​ចូលរួម​ការ​ហ្វឹកហាត់ កាលពីថ្ងៃ​អង្គា​រ។ លោក Pioli បាន​បញ្ជាក់​ថា៖ «ពួកគេ​ទាំង​២ កំពុង​តែ​ធ្វើ​បាន​យ៉ាងល្អ​។ រាល់​កីឡាករ​ទាំង​២៤នាក់សុទ្ធ​សឹង​អាច​ចូល​លេង​បាន​តាំងពី​នាទីដំបូ​ង។ ខ្ញុំ​នឹង​ធ្វើការ​សម្រេចិត្ត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម